Palivizumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្ការការកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមផ្នែកខាងក្រោមធ្ងន់ធ្ងរដោយសារការឆ្លងវីរុសRS (Respiratory syncytial virus)ចំពោះទារកទើបកើត ទារក និង កុមារតូច ដូចខាងក្រោម នៅដំណាក់កាលដំបូងនៃការឆ្លងរាតត្បាតវីរុសRS (Respiratory syncytial virus):
・ទារកដែលកើតមុនពេលកំណត់ដោយបានស្ថិតក្នុងផ្ទៃចាប់ពី28សប្ដាហ៍ចុះ និង មានអាយុចាប់ពី12ខែចុះក្រោយសម្រាល
・ទារកដែលកើតមុនពេលកំណត់ដោយបានស្ថិតក្នុងផ្ទៃរយៈពេល29~35សប្ដាហ៍ និង មានអាយុចាប់ពី6ខែចុះក្រោយសម្រាល
・ទារកនិងកុមារតូចអាយុចាប់ពី24ខែចុះ ដែលធ្លាប់បានទទួលការព្យាបាលជំងឺខុសទម្រង់ប្រក្រតីនៃទងសួតនិងសួត(Bronchopulmonary dysplasia, BPD)ក្នុងអំឡុងពេល6ខែចុងក្រោយ។
・ទារកនិងកុមារតូចអាយុចាប់ពី24ខែចុះដែលមានជំងឺបេះដូងពីកំណើត(Congenital heart disease, CHD)និងមានចលនាចរន្តឈាមខុសប្រក្រតី។
・ទារកនិងកុមារតូចអាយុចាប់ពី24ខែចុះដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
・ទារកនិងកុមារតូចអាយុចាប់ពី24ខែចុះដែលមានជំងឺដោន(Down Syndrome)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើនៅរដូវរាតត្បាតនៃវីរុសRS 1ខែ1ដង 15mg/kg ចាក់ក្នុងសាច់ដុំ។ ករណីបរិមាណចាក់មានចំនួនលើសពី1mL ត្រូវបែងចែកការចាក់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp