Paliperidone palmitate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:នៅលើកដំបូង ប្រើក្នុងកម្រិត150mg ចាក់ក្នុងសាច់ដុំស្មា (Deltoid muscle)។ 1សប្ដាហ៍ក្រោយ ប្រើជាលើកទី2ក្នុងកម្រិត100mg ចាក់ក្នុងសាច់ដុំស្មា (Deltoid muscle)។ បន្ទាប់ពីនោះ ប្រើ1ដង75mg រៀងរាល់4សប្ដាហ៍ ចាក់ក្នុងសាច់ដុំស្មាឬសាច់ដុំត្រគាក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ក្នុងចន្លោះ25mg~150mg ប៉ុន្តែ នៅពេលបង្កើនកម្រិត មិនត្រូវអោយលើសពី 50mgក្នុង1ដងនោះទេ។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។
・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថPaliperidonឬឱសថRisperidone។
・អ្នកដែលមានបញ្ហាមុខងារតម្រងនោមចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ។
-
ផលរំខាន
ងងឹតមុខពេលក្រោកឈរ វិលមុខ ងងុយគេង ស្ងួតក ទល់លាមក បេះដូងលោតញាប់ កើនទម្ងន់ រដូវមិនទៀង ចេញទឹកដោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អ្នកជំងឺទឹកនោមផ្អែម នៅពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើង ដូច្នេះ គួរធ្វើការពិនិត្យតាមដានអោយបានម៉ត់ចត់។
・ឱសថនេះអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះ ត្រូវប្រុងប្រយ័ត្នខ្លាំងនៅពេលប្រើប្រាស់។
-
សកម្មភាពឱសថ
ទប់ស្កាត់ការភ្ញោចគ្រឿងទទួលដូប៉ាមីន(D2 receptor) ដើម្បីកាត់បន្ថយរោគសញ្ញាវិជ្ជមាន(Positive symptoms) និង ទប់ស្កាត់ការភ្ញោចគ្រឿងទទួលសេរ៉ូតូនីន5-HT2(5-HT2 receptor) ដើម្បីកាត់បន្ថយរោគសញ្ញាអវិជ្ជមាន(Negative symptoms)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp