Paliperidone

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      <ប្រភេទបញ្ចេញសារធាតុឱសថយឺតៗ>

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 6mg ក្រោយអាហារពេលព្រឹក។ អាចបង្កើនកម្រិតទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 12mg ហើយត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់5ថ្ងៃមុននឹងបង្កើនកម្រិតឱសថម្ដងៗ ដោយបង្កើនម្ដង3mg/ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។

      ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថRisperidone។

      ・អ្នកដែលមានបញ្ហាមុខងារតម្រងនោមចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ។

    • ផលរំខាន

      ងងឹតមុខពេលក្រោកឈរ វិលមុខ ងងុយគេង ស្ងួតក ទល់លាមក បេះដូងលោតញាប់ កើនទម្ងន់ រដូវមិនទៀង ចេញទឹកដោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺទឹកនោមផ្អែម នៅពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមកើនឡើង ដូច្នេះ គួរធ្វើការពិនិត្យតាមដានអោយបានម៉ត់ចត់។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការភ្ញោចគ្រឿងទទួលដូប៉ាមីន(D2 receptor) ដើម្បីកាត់បន្ថយរោគសញ្ញាវិជ្ជមាន(Positive symptoms) និង ទប់ស្កាត់ការភ្ញោចគ្រឿងទទួលសេរ៉ូតូនីន5-HT2(5-HT2 receptor) ដើម្បីកាត់បន្ថយរោគសញ្ញាអវិជ្ជមាន(Negative symptoms)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp