Ozagrel sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈកន្ត្រាក់នៃសរសៃឈាមខួរក្បាល និង រោគសញ្ញានៃការខ្វះឈាមក្នុងខួរក្បាល ដែលកើតមាននៅក្រោយការវះកាត់ចំពោះជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល (Subarachnoid hemorrhage)
- ផលប៉ះពាល់លើមុខងារចលនានៃរាងកាយ ដោយសារជំងឺកំណកឈាមក្នុងខួរក្បាល(ដំណាក់កាលស្រួចស្រាវ)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីអាការៈកន្ត្រាក់នៃសរសៃឈាមខួរក្បាល និង រោគសញ្ញានៃការខ្វះឈាមក្នុងខួរក្បាល ដែលកើតមាននៅក្រោយការវះកាត់ចំពោះជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល (Subarachnoid hemorrhage):
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ80mg ដោយពង្រាវនៅក្នុងសេរ៉ូមអេឡិចត្រូឡាយឬសេរ៉ូមគ្លុយកូសក្នុងបរិមាណសមស្រប រួចបញ្ចូលក្នុងសរសៃវ៉ែនរយៈពេល24ម៉ោង។ ចាប់ផ្ដើមប្រើឱសថនេះអោយបានឆាប់រហ័សបន្ទាប់ពីការវះកាត់ជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល (Subarachnoid hemorrhage) និង គួរបន្តប្រើឱសថនេះរយៈពេល2សប្ដាហ៍ជាប់គ្នា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីផលប៉ះពាល់លើមុខងារចលនានៃរាងកាយ ដោយសារជំងឺកំណកឈាមក្នុងខួរក្បាល(ដំណាក់កាលស្រួចស្រាវ):
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង80mg ដោយពង្រាវនៅក្នុងសេរ៉ូមអេឡិចត្រូឡាយឬសេរ៉ូមគ្លុយកូសក្នុងបរិមាណសមស្រប រួចបញ្ចូលក្នុងសរសៃវ៉ែនរយៈពេល2ម៉ោង។ អនុវត្តបែបនេះ1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច។ បន្តប្រើឱសថនេះរយៈពេលប្រហែល2សប្ដាហ៍ជាប់គ្នា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈហូរឈាម (អ្នកដែលមានរោគសញ្ញាស្ទះសរសៃឈាមក្នុងខួរក្បាលលក្ខណៈហូរឈាម ឬ រោគសញ្ញាEpidural hemorrhage ឬ រោគសញ្ញាហូរឈាមក្នុងខួរក្បាល ឬ រោគសញ្ញាPrimary intraventricular hemorrhage (PIVH))។
・អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមអាកទែធំ ឬ អាការៈស្ទះសរសៃឈាមក្នុងខួរក្បាលដោយសារកំណកឈាម ដែលរួមមានរោគសញ្ញាបាត់បង់ស្មារតីកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានហានិភ័យនៃការកើតមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល (អ្នកដែលមានរោគសញ្ញាញ័រថតលើនៃបេះដូង(Atrial fibrillation) ឬ ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)ឬ ជំងឺទាក់ទងនឹងប្រើសបេះដូង ឬ ជំងឺរលាកស្រោមបេះដូងដោយសារមេរោគ ឬ រោគសញ្ញាទាក់ទងនឹងបញ្ហាសរសៃប្រសាទ)។
-
ផលរំខាន
ហូរឈាម សុក(Shock) ប៉ះពាល់មុខងារថ្លើមនិងតម្រងនោម ប៉ះពាល់មុខងារឈាម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រើរយៈពេល2ម៉ោងក្នុងការបញ្ចូលឱសថ បន្ទាប់ពីនោះប្រសិទ្ធិភាពឱសថនឹងបន្តរយៈពេល9ម៉ោង។ គួរចៀសវាងការលាយជាមួយនឹងសេរ៉ូមដែលមានផ្ទុកកាល់ស្យូម ព្រោះវាធ្វើអោយកើតជាកករពណ៌ស។
-
សកម្មភាពឱសថ
ទប់ស្កាត់អង់ស៊ីមដែលសំយោគសារធាតុត្រុំបុកសានA2(Thromboxane A2) ដើម្បីជម្រុញការផលិតប្រូស្តាសាយគ្លីន(Prostacyclin)។ សកម្មភាពប្រឆាំងប្លាកែតគឺទប់ស្កាត់ការបញ្ចេញសារធាតុសេរ៉ូតូនីនពីប្លាកែត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp