Oxytetracycline hydrochloride + Hydrocortisone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖
- ជំងឺឆ្លងបាក់តេរីនៅស្រទាប់ជ្រៅនៃស្បែក
- ជំងឺខ្ទុះនៅស្បែករ៉ាំរ៉ៃ
- ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក និងមានការឆ្លងបាក់តេរី ឬ មានអាការៈរលាត់ ចេញទឹកឬឡើងក្រមរ
- ជំងឺឆ្លងបាក់តេរីដោយសាររបួស រលាកភ្លើង ឬ ការវះកាត់
- រលាកអណ្ដាត ដំបៅក្នុងមាត់ ឬ រលាកសាច់អញ្ចាញជុំវិញធ្មេញដោយសារបាក់តេរី។
-
កម្រិតប្រើប្រាស់
ថ្នាំលាប:
ជាទូទៅ ឱសថ 1g រួមមាន សារធាតុOxytetracycline hydrochloride 30mg និង សារធាតុHydrocortisone 10mg។
ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបដោយផ្ទាល់លើកន្លែងដែលមានបញ្ហាឬលាបនៅលើស្បៃរួចគ្របពីលើ។ ចំពោះជំងឺនៅក្នុងមាត់ ប្រើរៀងរាល់ថ្ងៃឬ2ថ្ងៃម្ដង ក្នុងបរិមាណតិច លាបនៅកន្លែងដែលមានបញ្ហា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline។
・អ្នកដែលមានជំងឺឆ្លងនៅលើស្បែកបង្កឡើងដោយបាក់តេរីដែលស៊ាំឬមិនប្រតិកម្មទៅនឹងសារធាតុOxytetracycline។
・អ្នកដែលមានជំងឺឆ្លងមេរោគផ្សិត ជំងឺរបេងស្បែក ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺអុតស្វាយ ឬ អាការៈជំងឺVaccinia។
・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease)។
・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។
-
ផលរំខាន
ផលរំខានរួមមាន ជំងឺឆ្លងបាក់តេរីឬមេរោគផ្សិតឬវីរុស ក្រហាយឬរលាកស្បែក ឡើងកន្ទួលក្រហម។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើន ឬ ក្នុងរយៈពេលវែង។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ។
- Hydrocortisone:មានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។
- Oxytetracycline hydrochloride:ជាសារធាតុប្រឆាំងបាក់តេរីដោយមានប្រសិទ្ធិភាពបង្អាក់ដំណើរការផលិតប្រូតេអ៊ីនសម្រាប់ការរស់រាននិងកើនចំនួនរបស់បាក់តេរី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp