Oxymetazoline hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈភ្នែកក្រហម (ឈាមប្រមូលផ្ដុំ) (ប្រើរួមជាមួយឱសថព្យាបាលមូលហេតុនៃជំងឺ)។
ករណីថ្នាំបន្តក់ច្រមុះ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈាមប្រមូលផ្ដុំ ឬ អាការៈដក់ឈាម ដែលកើតមាននៅក្នុងជំងឺផ្លូវដង្ហើមផ្នែកខាងលើ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបន្តក់ភ្នែក (0.05%):
មនុស្សពេញវ័យ:ប្រើ1ដង1~2តំណក់ 1ថ្ងៃ1~4ដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំបន្តក់ច្រមុះ (0.05%):
មនុស្សពេញវ័យ:ប្រើ1ដង2~3តំណក់ 1ថ្ងៃ1~4ដង បន្តក់ក្នុងច្រមុះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors។
ករណីថ្នាំបន្តក់ច្រមុះ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ទារកឬកុមារដែលមានអាយុក្រោម2ឆ្នាំ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors។
-
ផលរំខាន
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន រោគសញ្ញាប្រតិកម្ម ឈឺក្បាល បេះដូងលោតញាប់ ក្ដៅភ្នែក។ល។
ករណីថ្នាំបន្តក់ច្រមុះ:
ផលរំខានរួមមាន រោគសញ្ញាប្រតិកម្ម ឈឺក្បាល បេះដូងលោតញាប់ ចង់ក្អួត ក្អួត ក្ដៅច្រមុះ ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំបន្តក់ច្រមុះ:
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខ្លាំងនិងភ្លាមៗ។ ដូច្នេះ ហាមប្រើរួមគ្នា។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំបន្តក់ច្រមុះ:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើបន្តក់ច្រមុះ គួរហិះសម្បោរចេញអោយអស់ពីច្រមុះសិន មុននឹងបន្តក់ឱសថ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលអាល់ហ្វា(α receptor) ដើម្បីកន្ត្រាក់សាច់ដុំសរសៃឈាម ធ្វើអោយសរសៃឈាមរួមតូច។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp