Oxycodone hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ ដែលកើតមាននៅក្នុងជំងឺមហារីកគ្រប់ប្រភេទ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ករណីឱសថប្រភេទធម្មតា:

      មនុស្សពេញវ័យ លេប1ថ្ងៃ 10~80mg ដោយបែងចែកជា4ដងក្នុង1ថ្ងៃ (រៀងរាល់6ម៉ោងម្ដង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ ករណីប្រើឱសថនេះដើម្បីបំបាត់អាការៈឈឺចាប់ដែលកើនឡើងខ្លាំងម្ដងៗ (Rescue dose) ត្រូវប្រើក្នុងកម្រិតស្មើនឹង1/8~1/4 នៃកម្រិតដែលប្រើជាប្រចាំក្នុង1ថ្ងៃរបស់ឱសថនេះ(ថ្នាំលេប)។

      ・ករណីឱសថប្រភេទបញ្ចេញសារធាតុឱសថយឺតៗ:

      មនុស្សពេញវ័យ លេប1ថ្ងៃ 10~80mg ដោយបែងចែកជា2ដងក្នុង1ថ្ងៃ (រៀងរាល់12ម៉ោងម្ដង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ថ្ងៃ 7.5~250mg ដោយបញ្ចូលជាប់ឥតដាច់តាមសរសៃវ៉ែនឬក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ ឬ អ្នកដែលមានជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងបន្តពីការកើតមានជំងឺសួតលក្ខណៈរ៉ាំរ៉ៃ។

      ・អ្នកដែលស្ថិតក្នុងអាការៈសាច់ដុំកន្ត្រាក់ (រួមមាន Status epilepticus, Tetanus, Strychnine poisoning)។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)

      ・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloids។

      ・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp