Oxybutynin hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង់នោមខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម៖

      - ជំងឺប្លោកនោមទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (Neurogenic bladder)

      - ជំងឺប្លោកនោមមិនមានលំនឹង (Unstable bladder) (ជាស្ថានភាពនៃប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)និងមិនអាចទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោមបាន)។

      ករណីថ្នាំបិទលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈចង់បត់ជើងតូចខ្លាំងទ្រាំមិនបាន អាការៈនោមញឹក ឬ អាការៈលេចនោមទ្រាំមិនបាន (Urinary urge incontinence) ដែលកើតមាននៅក្នុងជំងឺប្លោកនោមងាយភ្ញោចខុសប្រក្រតី(Overactive bladder, OAB)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង2~3mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំបិទលើស្បែក:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង73.5mg (1សន្លឹក) បិទនៅលើផ្នែកខាងក្រោមនៃពោះ ផ្នែកចង្កេះ ឬ ភ្លៅ។ ផ្លាស់ប្ដូររៀងរាល់24ម៉ោង។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានអាការៈស្ទះនោមឬពិបាកបញ្ចេញទឹកនោមជាដើមដោយសារការស្ទះនៅផ្លូវនោមផ្នែកខាងក្រោម។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

      ・អ្នកដែលមានស្ថានភាពរាងកាយទន់ខ្សោយ ឬ មនុស្សចាស់ដែលមានជំងឺខ្សោយសាច់ដុំពោះវៀន(Intestinal atony)ឬជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ・ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំបិទលើស្បែក:

      ・អ្នកដែលមានអាការៈស្ទះនោម។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានអាការៈស្ទះនៅចុងក្រពះ(Pylorus) ឬ នៅគល់ពោះវៀនតូច(Duodenum) ឬ ស្ទះពោះវៀនលក្ខណៈស្ពឹក។

      ・អ្នកដែលមានជំងឺខ្សោយសាច់ដុំក្រពះ(Gastric atony)ឬជំងឺខ្សោយសាច់ដុំពោះវៀន(Intestinal atony)។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន។

    • ផលរំខាន

      ស្ងួតក រាករូស វិលមុខ ឈឺក្បាល ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・មិនប្រើចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma)នោះទេ។

    • សកម្មភាពឱសថ

      បង្អាក់សកម្មភាពនៃសារធាតុអាសេទីលកូលីន ដើម្បីទប់ស្កាត់ការកន្ត្រាក់នៃប្លោកនោម ធ្វើអោយប្លោកនោមអាចរីកធំនិងផ្ទុកទឹកនោមបានច្រើនជាងមុន។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពប្រឆាំងនឹងសកម្មភាពនៃកាល់ស្យូមនៅក្នុងការកន្ត្រាក់សាច់ដុំរលោងនៅក្នុងប្លោកនោមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp