Oxitropium bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) រួមមាន ជំងឺរលាកទងសួតរ៉ាំរ៉ៃ និង ជំងឺខ្យល់ដក់ក្នុងសួត (Pulmonary emphysema)។
-
កម្រិតប្រើប្រាស់
ថ្នាំបាញ់ស្រូបតាមមាត់:
ប្រើ1ដង0.1~0.2mg, 1ថ្ងៃ3ដង ដោយបាញ់ដើម្បីស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។
・អ្នកដែលមានជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទScopolamine។
-
ផលរំខាន
មិនមានផលរំខានបង្កជាបញ្ហាគួរអោយកត់សម្គាល់នោះទេ ប៉ុន្តែ អាចធ្វើអោយមានអាការៈដូចជា ឈឺក្បាល ក្អួត បេះដូងលោតញាប់ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះមិនមានប្រសិទ្ធិភាពបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ប៉ុន្តែ វាមានប្រសិទ្ធិភាពកាត់បន្ថយអាការៈងាយប្រតិកម្មរបស់បំពង់ខ្យល់ជាដើម ដោយគេច្រើនប្រើឱសថនេះសម្រាប់ការបង្ការកុំអោយកើតមានអាការៈហឺត។ ឱសថនេះត្រូវការរយៈពេលយូរបន្តិចមុននឹងបង្ហាញប្រសិទ្ធិភាព។
・ឱសថនេះមានទម្រង់ដែលអាចធ្វើអោយអ្នកជំងឺយល់ច្រឡំថាជាឱសថដែលអាចបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗ។ ដូច្នេះ ត្រូវពន្យល់អ្នកជំងឺអោយបានច្បាស់លាស់។
・គេច្រើនប្រើឱសថនេះនៅពេលឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពព្យាបាល។
-
សកម្មភាពឱសថ
ប្រសិនបើបំពង់ខ្យល់ស្ថិតក្នុងស្ថានភាពងាយប្រតិកម្ម នោះនៅពេលមានការភ្ញោចបន្តិច សារធាតុអាសេទីលកូលីន(Acetylcholine)នឹងត្រូវបានបញ្ចេញ ហើយបំពង់ខ្យល់នឹងកន្ត្រាក់ធ្វើអោយរួមតូច។ ឱសថនេះមានសកម្មភាពប្រឆាំងនឹងសារធាតុអាសេទីលកូលីន(Acetylcholine)ដើម្បីបន្ធូរការកន្ត្រាក់នៃបំពង់ខ្យល់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp