Oxidized cellulose
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើជាជំនួយនៅក្នុងការឃាត់ការហូរឈាមនៅពេលអនុវត្តការវះកាត់គ្រប់ប្រភេទ។
-
កម្រិតប្រើប្រាស់
ប្រើដោយបិទឬបំពេញទៅលើផ្នែកដែលកំពុងមានអាការៈហូរឈាម។ ក្រោយឃាត់ការហូរឈាមបានហើយ ត្រូវយកឱសថដែលនៅសេសសល់ចេញតាមដែលអាចធ្វើទៅបាន។
-
ហាមប្រើ
・ហាមប្រើនៅជុំវិញប្រហោងឆ្អឹង តំបន់ខ័ណ្ឌនៃឆ្អឹង ជុំវិញឆ្អឹងខ្នង សរសៃប្រសាទភ្នែក តំបន់ប្រសព្វនៃបណ្ដុំសរសៃប្រសាទភ្នែក(Optic chiasm)។
・ហាមប្រើនៅលើផ្នៃនៃឆ្អឹងបាក់ ឬ របួសវះកាត់ផ្នែកកោងនៃឆ្អឹងកងខ្នង(Vertebral arch)។
・ហាមប្រើនៅលើផ្នែកនៃសរសៃអាកទែធំដែលមានអាការៈហូរឈាម។
・ហាមប្រើនៅលើផ្នែកដែលមានការជ្រាបចេញនៃSerumក្នុងបរិមាណច្រើនលក្ខណៈមិនមែនជាការហូរឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp