Oxiconazole nitrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលាបលើស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺRingwormឬTinea(ជើង ដៃ ដងខ្លួន ក្រលៀន) ជំងឺកង់ឌីដាស៊ីស(Candidiasis) ជំងឺTinea versicolor។
ករណីថ្នាំសុលតាមទ្វារមាស:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកទ្វារមាសដោយសារមេរោគកង់ឌីដា។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលាបលើស្បែក (1%):
លាបនៅកន្លែងមានបញ្ហា 1ថ្ងៃ2~3ដង។
ករណីថ្នាំសុលតាមទ្វារមាស:
ប្រើ1ថ្ងៃ1ដង 100mg សុលដល់ផ្នែកជ្រៅនៃទ្វារមាស រយៈពេល6ថ្ងៃ។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើ1ថ្ងៃ1ដង 100mg រយៈពេល6ថ្ងៃទៀត។
ឬ អាចប្រើ1សប្ដាហ៍1ដង 600mg សុលដល់ផ្នែកជ្រៅនៃទ្វារមាស។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើម្ដងទៀត ក្នុងកម្រិត1ដង 600mg។
-
ហាមប្រើ
ករណីថ្នាំលាបលើស្បែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំសុលតាមទ្វារមាស:
・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថOxiconazole nitrate។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp