Oxcarbazepine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតនៅក្នុងការព្យាបាលអាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures) ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ជាទូទៅ ចំពោះកុមារអាយុចាប់ពី4ឆ្នាំឡើងទៅ ចាប់ផ្ដើមពិសាពីកម្រិត1ថ្ងៃ8~10mg/kgឬ600mg(យកកម្រិតមួយណាដែលទាបជាង)។ ករណីត្រូវបង្កើនកម្រិតប្រើប្រាស់ ត្រូវទុកគម្លាត1សប្ដាហ៍ឡើងទៅរវាងការបង្កើនកម្រិតម្ដងៗ ដោយកម្រិតបង្កើនម្ដងៗមិនត្រូវលើសពី10mg/kgឬ600mg(យកកម្រិតមួយណាដែលទាបជាង)។ កម្រិតប្រើជាប្រចាំមានដូចខាងក្រោម ប៉ុន្តែ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ករណីណាក៏ដោយ ក៏ត្រូវបែងចែកការប្រើជា2ដងក្នុង1ថ្ងៃ។

      - ទម្ងន់ 15.0kg~ក្រោម20.0kg: 1ថ្ងៃ 600mg

      - ទម្ងន់ 20.0kg~29.0kg: 1ថ្ងៃ 900mg

      - ទម្ងន់ 29.1kg~39.0kg: 1ថ្ងៃ 1200mg

      - ទម្ងន់ចាប់ពី39.1kgឡើងទៅ: 1ថ្ងៃ 1800mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ (Child-Pugh ប្រភេទC)។

      ・អ្នកដែលមានជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block)ចាប់ពីកម្រិតIIឡើងទៅ ឬ អ្នកដែលមានជីពចរខ្សោយកម្រិតធ្ងន់ធ្ងរ(តិចជាង50ដង/នាទី)។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង វិលមុខ ចង់ក្អួត ក្អួត ធ្វើចលនាច្រើន ចលនាគ្មានលំនឹង ភ្នែកមានចលនា ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម (ជំងឺខ្វះឈាមប្រភេទAplastic anemia, បញ្ហាឈាមដូចជារោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)

      - ក្ដៅខ្លួន ឈឺសន្លាក់ ស្នាមក្រហមលើមុខរាងមេអំបៅ ឆាប់ហត់ (រោគសញ្ញាស្រដៀងSLE)

      - កន្ទាលត្រអាក សម្ពាធឈាមចុះទាប ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ឡើងកន្ទួលក្រហម ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្មទៅនឹងឱសថ)

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី រោគសញ្ញាពីខួរក្បាល (កម្រិតNaក្នុងឈាមចុះទាប)

      - កម្រិតសូដ្យូមក្នុងឈាមទាប សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (ជំងឺSIADH)

      - វិលមុខ មិនដឹងខ្លួនរយៈពេលខ្លី ជីពចរដើរយឺត (មុខងារបេះដូងចុះខ្សោយ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបង្កើនសកម្មភាពនៃអង់ស៊ីមCYP3Aខ្លាំង (Carbamazepine, Phenobarbital, Phenytoin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOxcarbazepineថយចុះ។

      ・ឱសថPhenobarbital, Phenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថVerapamil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃOxcarbazepineថយចុះ។

      ・ឱសថពន្យារកំណើត (Levonorgestrel/Ethinylestradiol) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថពន្យារកំណើតថយចុះ។

      ・ឱសថដែលធ្វើអោយកម្រិតNaក្នុងឈាមចុះទាប (Desmopressin ជាដើម) - អាចធ្វើអោយកម្រិតNaក្នុងឈាមចុះទាបខ្លាំងឬកើតមានរោគសញ្ញSIADH។

      ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN) ដោយតាមដានរោគសញ្ញាដំបូង រួមមាន កន្ទួលក្រហម ក្ដៅខ្លួន ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់និងភ្នាសក្នុងមាត់ ឈឺបំពង់ក អស់កម្លាំង ហើមកូនកណ្ដុរ ជាដើម។ ប្រសិនបើមានរោគសញ្ញាទាំងនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះជាបន្ទាន់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការភ្ញោចគ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Sodium channel)នៅតាមកោសិកាសរសៃប្រសាទ ធ្វើអោយភ្នាសកោសិកាដែលកំពុងដំណើរការខ្លាំងក្លាត្រលប់មកមានលំនឹងឡើងវិញ។ ក្រៅពីនេះ ឱសថនេះក៏មានឥទ្ធិពលទៅលើគ្រឿងចម្លងអ៊ីយ៉ុងប៉ូតាស្យូម(Potassium channel) បម្រែបម្រួលនៃអ៊ីយ៉ុងកាល់ស្យូម និង សកម្មភាពនៃអាស៊ីតគ្លុយតាមីក(Glutamic acid)ផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp