Oxatomide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺឬអាការៈរមាស់ស្បែក ជំងឺកន្ទួលរមាស់Prurigo។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma) ជំងឺរលាកស្បែកអាតូភី(Atopic dermatitis) កន្ទាលត្រអាក ជំងឺកន្ទួលរមាស់Prurigo។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      មនុស្សពេញវ័យ:លេប1ដង30mg 1ថ្ងៃ2ដង នៅពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ(2%):

      កុមារ:ពិសារ 1ដង0.5mg/kg (ថ្នាំម្សៅត្រូវនឹង25mg/kg) 1ថ្ងៃ2ដង ពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងគឺ 0.75mg/kg (ថ្នាំម្សៅត្រូវនឹង37.5mg/kg)។

    • ហាមប្រើ

      ករណីថ្នាំលេប (ទម្រង់ជាថ្នាំគ្រាប់ និង ថ្នាំម្សៅ):

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp