Oxapium iodide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈឈឺចាប់ដែលបណ្ដាលមកពីជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ រលាកពោះវៀន ជំងឺទាក់ទងនឹងថង់ប្រមាត់និងផ្លូវទឹកប្រមាត់ ក្រួសក្នុងផ្លូវនោម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត1ថ្ងៃ30~60mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។

      ・អ្នកដែលមានបញ្ហាបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។

      ・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានរោគសញ្ញារួមតូចចង្អៀតនៅផ្នែកPylorusនៃក្រពះ។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក (Paralytic ileus)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬសារធាតុអ៊ីយ៉ូត។

    • ផលរំខាន

      ប៉ះពាល់មុខងារគំហើញនៃភ្នែក វិលមុខ ស្ងួតក បេះដូងលោតញាប់ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះ អាចធ្វើអោយអត្រាស្រូបយក131Iថយចុះ ដូច្នេះ ករណីអ្នកជំងឺត្រូវទទួលការព្យាបាលដោយប្រើ131I ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះអោយបានមុន1សប្ដាហ៍។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការកើនឡើងនៃចលនារបស់សាច់ដុំរលោង ក៏ដូចជាអាការៈឈឺចាប់ដែលបណ្ដាលមកពីការកន្ត្រាក់នៃសាច់ដុំទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp