Opium alkaloids hydrochlorides
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈឈឺចាប់ អាការៈកន្ត្រាក់សាច់ដុំ និង រំងាប់អារម្មណ៍នៅពេលកើតមានអាការៈឈឺចាប់ខ្លាំង
- បំបាត់អាការៈក្អកខ្លាំង
- បំបាត់អាការៈរាករូសខ្លាំង
- ទប់ស្កាត់ចលនាពោះវៀននៅក្រោយពេលវះកាត់ជាដើម។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈឈឺចាប់ អាការៈកន្ត្រាក់សាច់ដុំ និង រំងាប់អារម្មណ៍នៅពេលកើតមានអាការៈឈឺចាប់ខ្លាំង
- បំបាត់អាការៈក្អកខ្លាំង
- បំបាត់អាការៈរាករូសខ្លាំង
- ទប់ស្កាត់ចលនាពោះវៀននៅក្រោយពេលវះកាត់ជាដើម
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង10mg, 1ថ្ងៃ30mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ដង10mg ដោយចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើមកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងកើតមានអាការៈហឺតរើឡើង។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានរោគសញ្ញាចុះខ្សោយមុខងារបេះដូងបន្តពីការកើតមានជំងឺសួតលក្ខណៈរ៉ាំរ៉ៃ។
・អ្នកដែលស្ថិតក្នុងអាការៈសាច់ដុំកន្ត្រាក់ (រួមមាន Status epilepticus, Tetanus, Strychnine poisoning)។
・អ្នកដែលកំពុងមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុOpium alkaloids។
・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងមានអាការៈរាករូសបង្កឡើងដោយសារបាក់តេរី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp