Omega-3-Acid ethyl esters

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 2g ក្រោយបរិភោគអាហាររួចភ្លាម។ ករណីកម្រិតទ្រីគ្លីសេរីត(Triglycerides)កើនឡើងខ្ពស់ អាចបង្កើនកម្រិតប្រើប្រាស់ដល់1ដង2g, 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺខ្សោយសរសៃឈាមតូចៗ ជំងឺដំបៅក្រពះឬពោះវៀន អាការៈហូរឈាមនៅតាមប្រព័ន្ធតម្រងនោម អាការៈហូរឈាមនៅផ្នែកVitreousនៃភ្នែក(Vitreous hemorrhage) អាការៈក្អួតលាយឈាម។ល។)

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ឡើងកន្ទួលក្រហម រមាស់។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលមានសកម្មភាពប្រឆាំងកំណកឈាម(Warfarin, Aspirin, Ticlopidine, Cilostazol, Indometacin ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ ឱសថនេះប្រើនៅក្រោយពេលបរិភោគអាហាររួចភ្លាម ព្រោះការប្រើនៅមុនពេលបរិភោគអាហារអាចធ្វើអោយការស្រូបសារធាតុឱសថប្រព្រឹត្តទៅមិនបានល្អ។

      ・គួរប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ2gយ៉ាងហោចណាស់រយៈពេល4សប្ដាហ៍ ទើបបង្កើនកម្រិតទៅតាមស្ថានភាពជំងឺ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖

      - ទប់ស្កាត់ការបញ្ចេញសារធាតុខ្លាញ់ទ្រីគ្លីសេរីត(Triglyceride)ពីសរីរាង្គថ្លើម

      - ជម្រុញការកម្ចាត់ទ្រីគ្លីសេរីតដែលមាននៅក្នុងឈាម

      - កាត់បន្ថយបរិមាណនៃទ្រីគ្លីសេរីតនៅក្នុងថ្លើម

      - ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមដែលមានតួនាទីនៅក្នុងការសំយោគអាស៊ីតខ្លាញ់និងទ្រីគ្លីសេរីតនៅក្នុងរាងកាយ

      - កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម។

      ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលនិងទ្រីគ្លីសេរីតនៅក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp