Ombitasvir hydrate + Paritaprevir hydrate + Ritonavir

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយវីរុសនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប1 ប្រភេទសែន1 ឬ ជំងឺក្រិនថ្លើមប្រភេទCដំណាក់កាលអាចនៅដំណើរការមុខងារបាន(Compensated cirrhosis)។

      - កាត់បន្ថយវីរុសនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប2 ប្រភេទសែន2។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់ រួមមាន:សារធាតុOmbitasvir hydrate 13.6mg (ត្រូវនឹងOmbitasvir 12.5mg) សារធាតុParitaprevir hydrate 78.5mg (ត្រូវនឹងParitaprevir 75mg) និង សារធាតុRitonavir 50mg។

      ・ករណីប្រើដើម្បីកាត់បន្ថយវីរុសនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប1 ប្រភេទសែន1 ឬ ជំងឺក្រិនថ្លើមប្រភេទCដំណាក់កាលអាចនៅដំណើរការមុខងារបាន(Compensated cirrhosis):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 2គ្រាប់ (Ombitasvir 25mg/Paritaprevir 150mg/Ritonavir 100mg) នៅក្រោយបរិភោគអាហារ រយៈពេល12សប្ដាហ៍។

      ・ករណីប្រើដើម្បីកាត់បន្ថយវីរុសនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប2 ប្រភេទសែន2:

      ប្រើរួមជាមួយឱសថRibavirin។ មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 2គ្រាប់ (Ombitasvir 25mg/Paritaprevir 150mg/Ritonavir 100mg) នៅក្រោយបរិភោគអាហារ រយៈពេល16សប្ដាហ៍។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាមុខងារថ្លើមចាប់ពីកម្រិតមធ្យមឡើងទៅ(ការបែងចែកតាមChild-Pugh ត្រូវនឹងកម្រិតBឬC)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Azelnidipine, Triazolam, Midazolam, Blonanserin, Pimozide, Ergotamine tartrate, Dihydroergotamine mesilate, Ergometrine maleate, Methylergometrine maleate, Sildenafil citrate, Tadalafil, Rivaroxaban, Vardenafil hydrochloride hydrate, Riociguat, Simvastatin, Atorvastatin calcium hydrate, Carbamazepine, Phenytoin, Fosphenytoin, Phenobarbital, Rifampicin, Efavirenz, ឱសថដែលមានផ្ទុកសារធាតុEthinylestradiol, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort។

      ・អ្នកដែលមានបញ្ហាតម្រងនោមឬបញ្ហាថ្លើម និង កំពុងប្រើប្រាស់ឱសថColchicine។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp