Omalizumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma) (ករណីការប្រើឱសថផ្សេងទៀតនៅតែពិបាកគ្រប់គ្រងការកើតមានអាការៈហឺតតែប៉ុណ្ណោះ)។
- អាការៈកន្ទាលត្រអាករ៉ាំរ៉ៃ (ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ជំងឺហឺត(Bronchial asthma):
ជាទូទៅ ប្រើ1ដង 75~600mg ចាក់ក្រោមស្បែក រៀងរាល់2~4សប្ដាហ៍។ កម្រិតប្រើក្នុង1ដងនិងគម្លាតនៃការប្រើត្រូវបានកំណត់ទៅតាមកំហាប់ក្នុងឈាមសរុបនៃIgEនៅមុនពេលប្រើឱសថនេះនិងទម្ងន់របស់អ្នកជំងឺ (មានតារាងយោង)។
・អាការៈកន្ទាលត្រអាករ៉ាំរ៉ៃ:
មនុស្សពេញវ័យនិងកុមាអាយុ12ឆ្នាំឡើងទៅ:ប្រើ1ដង300mg ចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) អាការៈស្រដៀងនឹងរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ឈឺក្បាល វិលមុខ ចង់ក្អួត។
-
ការប្រុងប្រយ័ត្នជាពិសេស
・គេប្រើឱសថនេះចំពោះអ្នកជំងឺហឺតដែលការព្យាបាលដោយវិធីផ្សេងៗមិនមានប្រសិទ្ធិភាពនៅក្នុងការគ្រប់គ្រងការកើតមានអាការៈម្ដងហើយម្ដងទៀត។
・ឱសថនេះអាចផ្ដល់ផលរំខានជាអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ដូចជា ការកន្ត្រាក់ទងសួត អាការៈពិបាកដកដង្ហើម សម្ពាធឈាមចុះទាប បាត់បង់ស្មារតីជាដើម និង អាការៈស្រដៀងនឹងរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ដូច្នេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺអោយបានដិតដល់នៅក្រោយពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
មានសកម្មភាពទប់ស្កាត់ការភ្ជាប់នៃអង់ទីករIgEទៅនឹងគ្រឿងទទួលរបស់វា ដើម្បីទប់ស្កាត់ដំណើរការនៃការភ្ញោចអោយកោសិកាបង្កអាការៈរលាកមានសកម្មភាពឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp