Olprinone hydrochloride hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវ ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើក្នុងកម្រិត 10μg/kg ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេល5នាទី។ បន្ទាប់ពីនោះ ប្រើ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន 0.1~0.3μg/kg/នាទី។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតដល់0.4μg/kg/នាទី ទៅតាមការចាំបាច់។ អាចប្រើឱសថនេះដោយផ្ទាល់ ឬ ដោយពង្រាវនៅក្នុងសេរ៉ូមប្រៃ សេរ៉ូមគ្លុយកូសជាដើម។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺ Hypertrophic obstructive cardiomyopathy។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមចុះទាប ចង់ក្អួត ឈឺពោះ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើនៅក្នុងការព្យាបាលជំងឺខ្សោយបេះដូងលក្ខណៈស្រួចស្រាវនិងរ៉ាំរ៉ៃនៅពេលអាការៈស្ថិតក្នុងស្ថានភាពមិនល្អ ក្នុងករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

      ・ចាំបាច់ត្រូវផ្លាស់ប្ដូរល្បឿននៃសេរ៉ូមទៅតាមស្ថានភាពរបស់អ្នកជំងឺ។ ម្យ៉ាងទៀត អាចមានបញ្ហាច្រើនទាក់ទងនឹងការលាយជាមួយឱសថផ្សេងទៀត ដូច្នេះ មិនគួរប្រើលាយជាមួយឱសថផ្សេងទៀតនោះទេ។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃPDEនៅក្នុងសាច់ដុំបេះដូង ធ្វើអោយបរិមាណនៃសារធាតុcAMPកើនឡើង ដើម្បីបង្កើនកម្លាំងកន្ត្រាក់នៃបេះដូង និងមានសកម្មភាពពង្រីកសរសៃឈាមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp