Olopatadine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
・ចំពោះមនុស្សពេញវ័យ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក អាការៈរមាស់ដែលកើតមាននៅក្នុងជំងឺស្បែកផ្សេងៗ (ជំងឺរលាកស្បែក ជំងឺរមាស់ស្បែក ជំងឺកន្ទួលរមាស់Prurigo ជំងឺPsoriasis vulgaris ជំងឺErythema exsudativum multiforme)។
・ចំពោះកុមារ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក អាការៈរមាស់ដែលកើតមាននៅក្នុងជំងឺស្បែកផ្សេងៗ (ជំងឺរលាកស្បែក ជំងឺរមាស់ស្បែក ជំងឺកន្ទួលរមាស់Prurigo)។ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកដោយសាររោគប្រតិកម្ម(Allergic conjunctivitis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ដង5mg (ថ្នាំម្សៅ0.5%ត្រូវនឹង 1g) 1ថ្ងៃ2ដង នៅពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារអាយុ7ឆ្នាំឡើងទៅ:លេប1ដង5mg (ថ្នាំម្សៅ0.5%ត្រូវនឹង 1g) 1ថ្ងៃ2ដង នៅពេលព្រឹកនិងមុនពេលចូលគេង។
- កុមារអាយុ2ឆ្នាំដល់ក្រោម7ឆ្នាំ:លេប1ដង2.5mg (ថ្នាំម្សៅ0.5%ត្រូវនឹង 0.5g) 1ថ្ងៃ2ដង នៅពេលព្រឹកនិងមុនពេលចូលគេង។
ករណីថ្នាំបន្តក់ភ្នែក (0.1%):
បន្តក់ក្នុងភ្នែក 1ដង 1~2តំណក់ 1ថ្ងៃ4ដង(ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច និង មុនពេលចូលគេង)។
-
ហាមប្រើ
ករណីថ្នាំលេប និង ថ្នាំបន្តក់ភ្នែក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក ចង់ក្អួត ឡើងកន្ទួលក្រហម រមាស់ ពិបាកដកដង្ហើម។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង ចង់ក្អួត (មុខងារថ្លើមចុះខ្សោយ ខាន់លឿង រលាកថ្លើម)។
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ឈឺភ្នែក រលាកកញ្ចក់ភ្នែក រមាស់ភ្នែក ផ្សាភ្នែក រលាកត្របកភ្នែក ហើមត្របកភ្នែក ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំលេប និង ថ្នាំបន្តក់ភ្នែក:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប:
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីថ្នាំបន្តក់ភ្នែក:
・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។
・ករណីប្រើContact lensប្រភេទទន់ គួរដោះចេញមុននឹងបន្តក់ថ្នាំនេះ។ បន្ទាប់ពីនោះ គួរទុករយៈពេលយ៉ាងហោចណាស់15នាទី មុននឹងពាក់Contact lensវិញ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពទប់ស្កាត់ការផលិតនិងការបញ្ចេញChemical mediators(Leukotriene, Thromboxane, PAFជាដើម) ក៏ដូចជាទប់ស្កាត់ការបញ្ចេញសារធាតុTachykinin ដែលសុទ្ធសឹងជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp