Octreotide acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
<ករណីថ្នាំចាក់ក្រោមស្បែក>
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺមហារីកនៃការបញ្ចេញអរម៉ូនក្នុងប្រព័ន្ធរំលាយអាហារ (Gastrointestinal hormone-producing tumor) រួមមាន អរម៉ូនVIP អរម៉ូនGastrin ជំងឺមហារីកCarcinoid ជាដើម។
- ជំងឺរាងកាយរីកលូតលាស់ហួសហេតុ (ជំងឺAcromegaly ឬ ជំងឺPituitary gigantism) (ករណីការវះកាត់ឬការព្យាបាលដោយឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬមិនអាចធ្វើទៅបាន)។
- អាការៈផ្សេងៗបណ្ដាលមកពីការស្ទះនៅប្រព័ន្ធរំលាយអាហារ ចំពោះអ្នកជំងឺមហារីកមិនអាចព្យាបាលបាន។
<ករណីថ្នាំចាក់ក្នុងសាច់ដុំ(ឱសថប្រភេទរយៈពេលសកម្មភាពវែង, LAR)>
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺមហារីកនៃការបញ្ចេញអរម៉ូនក្នុងប្រព័ន្ធរំលាយអាហារ (Gastrointestinal hormone-producing tumor) រួមមាន អរម៉ូនVIP អរម៉ូនGastrin ជំងឺមហារីកCarcinoid ជាដើម។
- ជំងឺមហារីកទាក់ទងនឹងការបញ្ចេញអរម៉ូននិងប្រព័ន្ធសរសៃប្រសាទនៅប្រដាប់រំលាយអាហារ (Gastrointestinal neuroendocrine tumor)។
- ជំងឺរាងកាយរីកលូតលាស់ហួសហេតុ (ជំងឺAcromegaly ឬ ជំងឺPituitary gigantism) (ករណីការវះកាត់ឬការព្យាបាលដោយឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬមិនអាចធ្វើទៅបាន)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
<ករណីថ្នាំចាក់ក្រោមស្បែក>
・ជំងឺមហារីកនៃការបញ្ចេញអរម៉ូនក្នុងប្រព័ន្ធរំលាយអាហារ (Gastrointestinal hormone-producing tumor) ជំងឺរាងកាយរីកលូតលាស់ហួសហេតុ (ជំងឺAcromegaly ឬ ជំងឺPituitary gigantism):
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ100ឬ150μg បែងចែកជា2~3ដងក្នុង1ថ្ងៃ ចាក់ក្រោមស្បែក។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗដល់1ថ្ងៃ300μg ដោយបែងចែកជា2~3ដងក្នុង1ថ្ងៃ ចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・អាការៈផ្សេងៗបណ្ដាលមកពីការស្ទះនៅប្រព័ន្ធរំលាយអាហារ ចំពោះអ្នកជំងឺមហារីកមិនអាចព្យាបាលបាន:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ300μg ចាក់ក្រោមស្បែកជាប់24ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
<ករណីថ្នាំចាក់ក្នុងសាច់ដុំ(ឱសថប្រភេទរយៈពេលសកម្មភាពវែង, LAR)>
・ករណីជំងឺមហារីកនៃការបញ្ចេញអរម៉ូនក្នុងប្រព័ន្ធរំលាយអាហារ (Gastrointestinal hormone-producing tumor) រួមមាន អរម៉ូនVIP អរម៉ូនGastrin ជំងឺមហារីកCarcinoid ជាដើម:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 20mg ចាក់ក្នុងសាច់ដុំត្រគាក រៀងរាល់4សប្ដាហ៍ រយៈពេល3ខែ។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត 10mg ឬ 20mg ឬ 30mg ទៅតាមរោគសញ្ញារបស់អ្នកជំងឺ រៀងរាល់4សប្ដាហ៍។
・ករណីជំងឺមហារីកទាក់ទងនឹងការបញ្ចេញអរម៉ូននិងប្រព័ន្ធសរសៃប្រសាទនៅប្រដាប់រំលាយអាហារ (Gastrointestinal neuroendocrine tumor):
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 30mg ចាក់ក្នុងសាច់ដុំត្រគាក រៀងរាល់4សប្ដាហ៍។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ករណីជំងឺរាងកាយរីកលូតលាស់ហួសហេតុ (ជំងឺAcromegaly ឬ ជំងឺPituitary gigantism) (ករណីការវះកាត់ឬការព្យាបាលដោយឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬមិនអាចធ្វើទៅបាន)។
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 20mg ចាក់ក្នុងសាច់ដុំត្រគាក រៀងរាល់4សប្ដាហ៍ រយៈពេល3ខែ។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត 10mg ឬ 20mg ឬ 30mg ទៅតាមរោគសញ្ញារបស់អ្នកជំងឺ រៀងរាល់4សប្ដាហ៍។ អាចបង្កើនកម្រិតដល់40mg ក្នុងករណីដែលការប្រើក្នុងកម្រិត30mgនៅតែមិនមានប្រសិទ្ធិភាពប៉ុណ្ណោះ។ ក្នុងករណីប្រើក្នុងកម្រិត40mg ត្រូវបែងចែកការចាក់នៅ2កន្លែងផ្សេងគ្នា ដោយចាក់1កន្លែង20mg។ -
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្រួសទឹកប្រមាត់ អាការៈឈឺចាប់ឬរឹងនៅកន្លែងចាក់ថ្នាំ រាករូស ឈឺពោះ ផោម ជ្រុះសក់ ក្អួតចង្អោរ មិនស្រួលក្នុងក្រពះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ឡើងកន្ទួលក្រហមលើស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ដង្ហក់ វិលមុខ បាត់បង់ស្មារតី (ជីពចរដើរយឺត)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCiclosporinថយចុះ។
・ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះជាតិស្ករក្នុងឈាមរបស់ថ្នាំចាក់អាំងស៊ុយលីនប្រែប្រួល។
・ឱសថBromocriptine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃBromocriptineកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលនៃសារធាតុសូម៉ាតូស្តាទីន(Somatostatin) (SSTR) នៅលើកោសិកាបញ្ចេញអរម៉ូនរំលាយអាហារ និង កោសិកាបញ្ចេញអរម៉ូនលូតលាស់(GH)នៃក្រពេញPituitary glandក្នុងខួរក្បាល ដើម្បីបង្អាក់សកម្មភាពបញ្ចេញអរម៉ូនច្រើនហួសហេតុពីកោសិកាទាំងនេះ។
ម្យ៉ាងទៀត នៅក្នុងការព្យាបាលអាការៈបណ្ដាលមកពីស្ទះនៅប្រព័ន្ធរំលាយអាហារ ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញទឹករំលាយអាហារ និង ជម្រុញការស្រូបជាតិទឹកនិងសារធាតុផ្សេងៗនៅក្នុងពោះវៀន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp