Noscapine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អក ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
ជំងឺផ្ដាសាយ ជំងឺហឺត(Bronchial asthma) ជំងឺរលាកទងសួតលក្ខណៈហឺត ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺទងសួតរីក(Bronchiectasis) ជំងឺរលាកសួត ជំងឺរបេងសួត ជំងឺមហារីកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary suppuration) ជំងឺរលាកស្រទាប់ទ្រូង(Pleurisy) ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកច្រមុះ(Nasal catarrh))។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង10~30mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង ឈឺក្បាល ធ្ងន់ក្បាល ចង់ក្អួត បាត់បង់ចំណង់អាហារ ទល់លាមក។ល។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធកណ្ដាលគ្រប់គ្រងប្រតិកម្មក្អកនៅក្នុងខួរក្បាល ដោយមានប្រសិទ្ធិភាពទប់ស្កាត់កុំអោយប្រតិកម្មក្អកកើតឡើង ទោះជាមានរំញោចក៏ដោយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp