Nortriptyline hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត(Depression) ដែលបណ្ដាលមកពីមូលហេតុផ្សេងៗ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      នៅដំណាក់កាលដំបូង ប្រើក្នុងកម្រិត1ថ្ងៃ30~75mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតបន្តិចម្ដងៗទៅតាមស្ថានភាពជំងឺនិងផលរំខាន។ កម្រិតអតិបរមាគឺ 1ថ្ងៃ150mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទTricyclic antidepressants។

      ・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។​

      ・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors។

    • ផលរំខាន

      ផលរំខានរួមមាន ស្ងួតក ងងុយគេង ទល់លាមក ឡើងកន្ទួលក្រហម រមាស់ស្បេក អស់កម្លាំង បាត់បង់ចំណង់អាហារ ចង់ក្អួត មិនអាចគ្រប់គ្រងចលនានៅជុំវិញមាត់បាន ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សាច់ដុំញ័រឬកន្ត្រាក់ បាត់បង់ស្មារតី (អាការៈប្រកាច់)

      - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក រងាញាក់ (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមសប្រភេទAgranulocytosis)

      - បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង ហើមពោះ (ជំងឺស្ទះពោះវៀនធំលក្ខណៈពោះវៀនស្ពឹក)។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMonoamine oxidase inhibitors - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលប្រឆាំងសកម្មភាពអាសេទីលកូលីន(ឱសថប្រភេទPhenothiazine) - អាចធ្វើអោយសកម្មភាពប្រឆាំងអាសេទីលកូលីនកើនឡើង បង្កជាផលរំខានដូចជា ស្ងួតក ទល់លាមក ពិបាកនោម សម្ពាធក្នុងភ្នែកកើនឡើង ជាដើម។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ជាដើម) - អាចធ្វើអោយកើតមានអាការៈ ដូចជា ងងុយគេង អស់កម្លាំង ងងឹតមុខ ជាដើម។

      ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទកើនឡើង។

      ・ឱសថភ្ញោចគ្រឿងទទួលអាដ្រេណាលីន(ឱសថAdrenaline, Noradrenaline) - អាចធ្វើអោយកើតមានអាការៈ ដូចជា សម្ពាធឈាមកើនឡើង ក្ដៅខ្លួនខុសប្រក្រតី ជាដើម។

      ・ឱសថបញ្ចុះសម្ពាធឈាម(ឱសថGuanethidine, ឱសBethanidine) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថRifampicin, ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយសកម្មភាពនៃNortriptylineថយចុះ។

      ・ឱសថQuinidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNortriptylineកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចអូសបន្លាយសកម្មភាពនៃWarfarin។

      ・ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាម (រួមទាំង ថ្នាំចាក់អាំងស៊ុយលីន) - អាចធ្វើអោយសកម្មភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង មិនអាចផ្ដុំអារម្មណ៍បាន ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុន័រអាដ្រេណាលីន(Noradrenaline)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុន័រអាដ្រេណាលីនកើនឡើងនៅក្នុងស៊ីណាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp