Norgestrel + Ethinylestradiol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន
- អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ
- ជំងឺវដ្តរដូវខុសប្រក្រតី(រដ្ដរដូវខ្លីពេកឬវែងពេក)
- ជំងឺបរិមាណឈាមរដូវច្រើនខុសប្រក្រតី
- ជំងឺភ្នាសក្នុងស្បូន(Endometriosis)
- ជំងឺខ្សោយមុខងារក្រពេញអូវែរ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន:Norgestrel 0.5mg និង Ethinylestradiol 0.05mg។
・ករណីជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន:
លេប1ថ្ងៃ1គ្រាប់ រយៈពេល7~10ថ្ងៃជាប់ៗគ្នា។
・អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ ជំងឺវដ្តរដូវខុសប្រក្រតី(រដ្ដរដូវខ្លីពេកឬវែងពេក) ជំងឺបរិមាណឈាមរដូវច្រើនខុសប្រក្រតី ជំងឺភ្នាសក្នុងស្បូន(Endometriosis) និង ជំងឺខ្សោយមុខងារក្រពេញអូវែរ:
លេប1ថ្ងៃ1គ្រាប់ ចាប់ពីថ្ងៃទី5នៃវដ្ដរដូវ និង បន្តលេបរយៈពេលប្រហែល3សប្ដាហ៍ជាប់ៗគ្នា។
-
ហាមប្រើ
・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះសរសៃឈាមនៅក្នុងសួតដោយសារកំណកឈាម(Pulmonary embolism )។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកទាក់ទងនឹងអរម៉ូនស្ត្រីអេស្ត្រូជេន(Estrogen) (ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial carcinoma) ជាដើម)។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់មានជំងឺខាន់លឿងឬអាការរមាស់ឥតដាច់នៅក្នុងអំឡុងពេលមានផ្ទៃពោះលើកមុន។
・អ្នកដែលធ្លាប់មានអាការៈរើឡើងនៃជំងឺរឹងកូនឆ្អឹងត្រចៀកខាងក្នុង(Otosclerosis)នៅក្នុងអំឡុងពេលមានផ្ទៃពោះលើកមុន។
・អ្នកដែលធ្លាប់មានជំងឺរើមនៅពេលមានផ្ទៃពោះ។
・អ្នកដែលមានជំងឺខ្វះឈាមដោយសារគ្រាប់ឈាមក្រហមមានរាងកណ្ដៀវ(ជំងឺSickle Cell Anemia)
・អ្នកដែលមានជំងឺសែនទាក់ទងនឹងសារធាតុប៊ីលីរូប៊ីន(Bilirubin)ក្នុងរាងកាយកើនឡើងខុសប្រក្រតី (ជំងឺDubin–Johnson syndrome ឬ ជំងឺRotor syndrome)។
・អ្នកដែលមានប្រតិកម្មទាក់ទងនឹងសារធាតុខ្លាញ់នៅក្នុងរាងកាយខុសប្រក្រតី(ជំងឺលើសជាតិខ្លាញ់ក្នុងឈាម)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺក្បាល ឈឺដោះ តឹងដោះ ហើម កើនទម្ងន់ ឡើងកន្ទួលក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ហើម ឈឺនិងស្ពឹកជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល មើលមិនសូវច្បាស់ភ្លាមៗ (ជំងឺកំណកឈាម(Thrombosis))។
-
អន្តរប្រតិកម្ម
・ឱសថOmbitasvir hydrate/Paritaprevir hydrate/Ritonavir - អាចធ្វើអោយកម្រិតនៃALT(GPT)កើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Imipramineជាដើម), ឱសថSelegiline hydrochloride, ឱសថCiclosporin, ឱសថTheophylline, ឱសថOmeprazole - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថRifampicin, ឱសថប្រភេទBarbiturate(Phenobarbitalជាដើម), ឱសថPhenytoin, ឱសថCarbamazepine, ឱសថBosentan, ឱសថModafinil, ឱសថTopiramate, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទPenicillin(Ampicillinជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។
・ឱសថTerbinafine hydrochloride - អាចធ្វើអោយការមករដូវមានលក្ខណៈខុសប្រក្រតី។
・ឱសថប្រភេទGn-RH (Buserelin acetateជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថLamotrigine, ឱសថMorphine, ឱសថSalicylic acid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថTelaprevir - អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះ។
・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Nelfinavir mesilate, Ritonavir, Darunavir, Fosamprenavir, Lopinavir/Ritonavir ជាដើម), ឱសថNevirapine- អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះ។
・ឱសថប្រឆាំងHIVប្រភេទHIV protease inhibitors(Atazanavir, Indinavir), ឱសថEtravirine, ឱសថFluconazole, ឱសថVoriconazole, ឱសថAcetaminophenឬParacetamol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថEthinylestradiolកើនឡើង។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs Wort - អាចធ្វើអោយសកម្មភាពនៃឱសថEthinylestradiolថយចុះនិងបង្កជាអាការៈធ្លាក់ឈាមនៅប្រដាប់ភេទ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ ហើយអាចធ្វើអោយបរិមាណនិងគុណភាពទឹកដោះថយចុះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការជក់បារីអាចធ្វើអោយហានិភ័យនៃកើតមានជំងឺកំណកឈាម(ស្ទះសរសៃឈាមដោយសារកំណកឈាម)កើនឡើង ដូច្នេះ អ្នកជំងឺគួរចៀសវាងការជក់បារី នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកើតមានអាចម៍រុយនៅលើស្បែក ដូច្នេះ គួរចៀសវាងត្រូវពន្លឺព្រះអាទិត្យរយៈពេលយូរ។
・ចំពោះអ្នកដែលកំពុងប្រើកញ្ចក់ភ្នែកសិប្បនិម្មិត(Contact lens) អាចនឹងជួបបញ្ហាក្នុងការសម្រួលអោយត្រូវភ្នែក។
-
សកម្មភាពឱសថ
ឱសថនេះផ្សំឡើងពីសារធាតុសកម្មចំនួន2ប្រភេទ គឺ Norgestrel និង Ethinylestradiol ដោយសារធាតុទាំងនេះមានទម្រង់ស្រដៀងទៅនឹងអរម៉ូនស្ត្រី និងមានសកម្មភាពទប់ស្កាត់ការបញ្ចេញអរម៉ូន LH និង FSH ពីក្រពេញAnterior pituitaryនៅក្នុងខួរក្បាល ព្រមទាំងជម្រុញការកកើតនៃភ្នាសខាងក្នុងស្បូន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp