Norethisterone + Ethinylestradiol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីឱសថមាន21គ្រាប់ ហើយក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុEthinylestradiol 0.035mg

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ព្យាបាលអាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ

      - ពន្យារកំណើត។

      ករណីឱសថមាន21គ្រាប់ ហើយក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុEthinylestradiol 0.02mg

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ។

      ករណីឱសថមាន28គ្រាប់ ក្នុងចំណោមនោះ 12គ្រាប់ដំបូងក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 0.5mg និង សារធាតុEthinylestradiol 0.035mg ហើយ9គ្រាប់បន្ទាប់ក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុEthinylestradiol 0.035mg និង 7គ្រាប់ទៀតមិនមានផ្ទុកសារធាតុឱសថអ្វីទាំងអស់

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការពន្យារកំណើត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ករណីឱសថមាន21គ្រាប់ ហើយក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុEthinylestradiol 0.035mg

      ・ប្រើចំពោះអាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ:

      ឱសថនេះរួមមាន21គ្រាប់។ ចាប់ផ្ដើមលេបក្នុងអំឡុងពេលនៃថ្ងៃទី1~ថ្ងៃទី5នៃការមករដូវ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀត នៅថ្ងៃទី29 ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ។ បន្តលេបដូចគ្នាបែបនេះតទៅ។

      ត្រូវប្រុងប្រយ័ត្នកុំអោយកើតមានការភ្លេចលេបថ្នាំ។ ប្រសិនបើភ្លេចលេប1ថ្ងៃ អាចលេប1គ្រាប់នោះភ្លាមនៅពេលនឹកឃើញ ហើយលេប1គ្រាប់ទៀតនៅពេលវេលាធម្មតា។ ប្រសិនបើភ្លេចលេប2ថ្ងៃ អាចលេប1គ្រាប់ពីម្សិល(1ថ្ងៃមុន)ភ្លាមនៅពេលនឹកឃើញ ហើយលេប1គ្រាប់ទៀតនៅពេលវេលាធម្មតា។

      ・ប្រើនៅក្នុងការពន្យារកំណើត:

      ឱសថនេះរួមមាន21គ្រាប់។ ចាប់ផ្ដើមលេបនៅថ្ងៃទី1នៃការមករដូវ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀត នៅថ្ងៃទី29 ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ។ បន្តលេបដូចគ្នាបែបនេះតទៅ។

      ចំពោះអ្នកទើបចាប់ផ្ដើមប្រើឱសថនេះ ត្រូវចាប់ផ្ដើមលេបពីថ្ងៃទី1នៃការមករដូវ។ ប្រសិនបើចាប់ផ្ដើមលេបនៅថ្ងៃក្រោយថ្ងៃទី1នៃការមករដូវ ត្រូវអនុវត្តវិធីពន្យារកំណើតផ្សេងទៀតជាបណ្ដោះអាសន្នរយៈពេល1សប្ដាហ៍គិតចាប់ពីថ្ងៃចាប់ផ្ដើមប្រើឱសថនេះ។

      ត្រូវប្រុងប្រយ័ត្នកុំអោយកើតមានការភ្លេចលេបថ្នាំ។ ប្រសិនបើភ្លេចលេប1ថ្ងៃ អាចលេប1គ្រាប់នោះភ្លាមនៅពេលនឹកឃើញ ហើយលេប1គ្រាប់ទៀតនៅពេលវេលាធម្មតា។ ប្រសិនបើភ្លេចលេប2ថ្ងៃ ត្រូវបញ្ឈប់ការលេបបន្ត ហើយរង់ចាំដល់ពេលមករដូវលើកក្រោយដើម្បីលេបសាឡើងវិញជាថ្មី។ ស្ត្រីអាចមានផ្ទៃពោះដោយសារការភ្លេចលេបឱសថនេះទៀងទាត់។

      ករណីឱសថមាន21គ្រាប់ ហើយក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុEthinylestradiol 0.02mg

      ・ប្រើចំពោះអាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ:

      ឱសថនេះរួមមាន21គ្រាប់។ ចាប់ផ្ដើមលេបក្នុងអំឡុងពេលនៃថ្ងៃទី1~ថ្ងៃទី5នៃការមករដូវ ដោយលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ តាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល21ថ្ងៃ។ បន្ទាប់មក ផ្អាកការប្រើប្រាស់ឱសថរយៈពេល7ថ្ងៃ។ មានន័យថា 1វដ្ដមានរយៈពេល28ថ្ងៃ។ ចាប់ផ្ដើមលេបជាថ្មីម្ដងទៀត នៅថ្ងៃទី29 ទោះជានៅមានឬគ្មានការហូរឈាមទៀតក៏ដោយ។ បន្តលេបដូចគ្នាបែបនេះតទៅ។

      ត្រូវប្រុងប្រយ័ត្នកុំអោយកើតមានការភ្លេចលេបថ្នាំ។ ប្រសិនបើភ្លេចលេប1ថ្ងៃ អាចលេប1គ្រាប់នោះភ្លាមនៅពេលនឹកឃើញ ហើយលេប1គ្រាប់ទៀតនៅពេលវេលាធម្មតា។ ប្រសិនបើភ្លេចលេប2ថ្ងៃ អាចលេប1គ្រាប់ពីម្សិល(1ថ្ងៃមុន)ភ្លាមនៅពេលនឹកឃើញ ហើយលេប1គ្រាប់ទៀតនៅពេលវេលាធម្មតា។

      ករណីឱសថមាន28គ្រាប់ ក្នុងចំណោមនោះ 12គ្រាប់ដំបូងក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 0.5mg និង សារធាតុEthinylestradiol 0.035mg ហើយ9គ្រាប់បន្ទាប់ក្នុង1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុEthinylestradiol 0.035mg និង 7គ្រាប់ទៀតមិនមានផ្ទុកសារធាតុឱសថអ្វីទាំងអស់

      ・ប្រើនៅក្នុងការពន្យារកំណើត:

      នៅវដ្ដទី1 ចាប់ផ្ដើមលេប1ថ្ងៃ1គ្រាប់ នៅពេលវេលាដូចគ្នាជារៀងរាល់ថ្ងៃ សម្រាប់12គ្រាប់ដំបូង និងបន្តលេបតាមលំដាប់លំដោយដែលបានកំណត់នៅលើបន្ទះថ្នាំ រយៈពេល28ថ្ងៃ។ វដ្ដទី2 ចាប់ផ្ដើមលេបជាថ្មីម្ដងទៀត នៅថ្ងៃទី29 1ថ្ងៃ1គ្រាប់ ចាប់ផ្ដើមពី12គ្រាប់ដំបូងដូចវដ្ដទី1ដែរ។ បន្តលេបដូចគ្នាបែបនេះសម្រាប់វដ្ដទី3និងតទៅ។

      ចំពោះអ្នកទើបចាប់ផ្ដើមប្រើឱសថនេះ ត្រូវចាប់ផ្ដើមលេបពីថ្ងៃអាទិត្យដែលនៅកៀកបន្ទាប់ពីថ្ងៃចាប់ផ្ដើមមករដូវបំផុត។ ប្រសិនបើមករដូវចំថ្ងៃអាទិត្យ ត្រូវចាប់ផ្ដើមលេបពីថ្ងៃនោះទៅ ប៉ុន្តែ ត្រូវអនុវត្តវិធីពន្យារកំណើតផ្សេងទៀតស្របពេលគ្នានោះជាបណ្ដោះអាសន្ន រយៈពេល1សប្ដាហ៍ដំបូងគិតពីពេលចាប់ផ្ដើមប្រើឱសថនេះ។

      ត្រូវប្រុងប្រយ័ត្នកុំអោយកើតមានការភ្លេចលេបថ្នាំ។ ប្រសិនបើភ្លេចលេប1ថ្ងៃ អាចលេប1គ្រាប់នោះភ្លាមនៅពេលនឹកឃើញ ហើយលេប1គ្រាប់ទៀតនៅពេលវេលាធម្មតា។ ប្រសិនបើភ្លេចលេប2ថ្ងៃ ត្រូវបញ្ឈប់ការលេបបន្ត ហើយរង់ចាំដល់ពេលមករដូវលើកក្រោយដើម្បីលេបសាឡើងវិញជាថ្មី។ ស្ត្រីអាចមានផ្ទៃពោះដោយសារការភ្លេចលេបឱសថនេះទៀងទាត់។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer)) ឬ ជំងឺមហារីកកស្បូន។

      ・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism) ឬ ជំងឺទាក់ទងនឹងសរសៃឈាមខួរក្បាល ឬ ជំងឺទាក់ទងនឹងសរសៃអាកទែបេះដូង(Coronary heart disease)។

      ・អ្នកដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅនិងមានទម្លាប់ជក់បារីលើសពី15ដើម/ថ្ងៃ។

      ・អ្នកដែលមានជំងឺប្រកាំង(Migraine)ដែលតែងតែទទួលរោគសញ្ញាអោយដឹងមុនដូចជាចាំងពន្លឺព្រិចៗ នៅពេលចាប់ផ្ដើមឈឺក្បាល។

      ・អ្នកដែលមានជំងឺប្រឹសបេះដូង រួមជាមួយនឹងជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួត(Pulmonary hypertension)ឬជំងឺញ័រថតខាងលើនៃបេះដូង(Atrial fibrillation)។

      ・អ្នកជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់សរសៃឈាម (អ្នកដែលមានជំងឺភ្នែកឬតម្រងនោមដោយសារជំងឺទឹកនោមផ្អែម។ល។)។

      ・អ្នកដែលមានកត្តាហានិភ័យងាយនឹងកើតជំងឺកំណកឈាម។

      ・អ្នកដែលមានជំងឺកើតមានអង់ទីករប្រឆាំងសារធាតុផូស្វ័រលីពីតនៅក្នុងរាងកាយ(Antiphospholipid syndrome)។

      ・អ្នកដែលស្ថិតនៅក្នុងអំឡុងពេល4សប្ដាហ៍មុនពេលវះកាត់ ឬ ក្នុងអំឡុងពេល2សប្ដាហ៍ក្រោយការវះកាត់ ឬ ក្នុងអំឡុងពេល4សប្ដាហ៍ក្រោយការសម្រាលកូន ឬ អ្នកដែលត្រូវសម្រាកនៅស្ងៀមរយៈពេលយូរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ ឬ មានជំងឺមហារីកថ្លើម។

      ・អ្នកដែលមានប្រតិកម្មទាក់ទងនឹងសារធាតុខ្លាញ់នៅក្នុងរាងកាយខុសប្រក្រតី(ជំងឺលើសជាតិខ្លាញ់ក្នុងឈាម)។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាម (លើកលែងករណីលើសសម្ពាធឈាមកម្រិតស្រាល)

      ・អ្នកដែលមានជំងឺរឹងកូនឆ្អឹងត្រចៀកខាងក្នុង(Otosclerosis)។

      ・អ្នកដែលធ្លាប់មានជំងឺខាន់លឿងឬអាការរមាស់ឥតដាច់ឬជំងឺរើមនៅក្នុងអំឡុងពេលមានផ្ទៃពោះ។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលអាចនឹងមិនទាន់ឈប់លូតលាស់ឆ្អឹង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp