Norethisterone + Mestranol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ・ករណីឱសថ1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុMestranol 0.05mg

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - វដ្ដរដូវមានលក្ខណៈខុសប្រក្រតី (ការមករដូវមានលក្ខណៈយឺតពេកឬឆាប់ពេកឬមិនទៀងទាត់)

      - អាការៈរាំងរដូវ

      - បរិមាណឈាមរដូវមានលក្ខណៈខុសប្រក្រតី (តិចពេកឬច្រើនពេក)

      - អាការៈឈឺចាប់ពេលមករដូវ

      - រោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS)

      - រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome)

      - ជំងឺគ្មានកូនដែលមិនមានមូលហេតុច្បាស់លាស់(Unexplained infertility)

      - អាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding)

      - ប្រើដើម្បីផ្លាស់ប្ដូរវដ្តរដូវ។

      ・ករណីឱសថ1គ្រាប់មានផ្ទុកសារធាតុNorethisterone 2mg និង សារធាតុMestranol 0.1mg

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding)

      - អាការៈរាំងរដូវ

      - បរិមាណឈាមរដូវមានលក្ខណៈខុសប្រក្រតី (តិចពេកឬច្រើនពេក)

      - វដ្ដរដូវមានលក្ខណៈខុសប្រក្រតី (ការមករដូវមានលក្ខណៈយឺតពេកឬឆាប់ពេក)

      - អាការៈឈឺចាប់ពេលមករដូវ

      - ជំងឺគ្មានកូនដែលបណ្ដាលមកពីខ្សោយមុខងារក្រពេញអូវែរ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីឱសថ1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុMestranol 0.05mg

      - ប្រើចំពោះ អាការៈរាំងរដូវ វដ្ដរដូវមានលក្ខណៈខុសប្រក្រតី បរិមាណឈាមរដូវមានលក្ខណៈខុសប្រក្រតី អាការៈឈឺចាប់ពេលមករដូវ រោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS) រោគសញ្ញាក្រោយអស់រដូវ (Postmenopausal syndrome) ជំងឺគ្មានកូនដែលមិនមានមូលហេតុច្បាស់លាស់(Unexplained infertility):

      ជាទូទៅ លេប1ថ្ងៃ1គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - ប្រើចំពោះ អាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding)ឬ ប្រើដើម្បីផ្លាស់ប្ដូរវដ្តរដូវ:

      ជាទូទៅ លេប1ថ្ងៃ2~4គ្រាប់ ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីឱសថ1គ្រាប់មានផ្ទុកសារធាតុNorethisterone 2mg និង សារធាតុMestranol 0.1mg

      - ប្រើចំពោះអាការៈហូរឈាមពីស្បូនដោយសារបញ្ហាមុខងារស្បូន (Functional uterine bleeding) អាការៈរាំងរដូវ:

      ជាទូទៅ លេប1ថ្ងៃ1~2គ្រាប់ រយៈពេល7~10ថ្ងៃជាប់ៗគ្នា។

      - ប្រើចំពោះ អាការៈបរិមាណឈាមរដូវមានលក្ខណៈខុសប្រក្រតី (តិចពេកឬច្រើនពេក) វដ្ដរដូវមានលក្ខណៈខុសប្រក្រតី (ការមករដូវមានលក្ខណៈយឺតពេកឬឆាប់ពេក) អាការៈឈឺចាប់ពេលមករដូវ:

      ជាទូទៅ លេប1ថ្ងៃ1គ្រាប់ ចាប់ផ្ដើមពីថ្ងៃទី5នៃការមករដូវ ដោយលេបរយៈពេលប្រមាណ3សប្ដាហ៍ជាប់ៗគ្នា។

      - ប្រើចំពោះជំងឺគ្មានកូនដែលបណ្ដាលមកពីខ្សោយមុខងារក្រពេញអូវែរ:

      ជាទូទៅ លេប1ថ្ងៃ1គ្រាប់ ចាប់ផ្ដើមពីថ្ងៃទី5នៃការមករដូវ ដោយលេបរយៈពេលប្រមាណ3សប្ដាហ៍ជាប់ៗគ្នា។ ស្ត្រីអាចរំពឹងថានឹងចាប់ផ្ដើមមានផ្ទៃពោះនៅវដ្ដរដូវបន្ទាប់។

    • ហាមប្រើ

      ・ករណីឱសថ1គ្រាប់មានផ្ទុកសារធាតុNorethisterone 1mg និង សារធាតុMestranol 0.05mg

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។

      ・អ្នកដែលមានជំងឺភ្នាសក្នុងស្បូនកើនឡើងខុសប្រក្រតី(Endometrial hyperplasia)និងមិនទាន់ទទួលការព្យាបាល។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism)។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានជំងឺលើសជាតិខ្លាញ់ក្នុងឈាម(Dyslipidemia)។

      ・ករណីឱសថ1គ្រាប់មានផ្ទុកសារធាតុNorethisterone 2mg និង សារធាតុMestranol 0.1mg

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឺរលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) ឬ ជំងឺស្ទះកំណកឈាមនៅសួត(Pulmonary embolism)។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងមានជំងឺលើសជាតិខ្លាញ់ក្នុងឈាម(Dyslipidemia)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp