Norethisterone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺរាំងរដូវ
- ជំងឺវដ្តរដូវខុសប្រក្រតី(រដ្ដរដូវខ្លីពេកឬវែងពេក)
- ជំងឺបរិមាណឈាមរដូវខុសប្រក្រតី(តិចពេកឬច្រើនពេក)
- អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ
- ជំងឺខ្សោយមុខងារក្រពេញអូវែរ
- ជំងឺគ្មានកូនដោយសារខ្សោយមុខងារអង្គលឿង
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន
- ប្រើដើម្បីផ្លាស់ប្ដូរវដ្ដរដូវ(ពន្យារឬបង្រួញវដ្ដរដូវ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ5~10mg ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ។
+ ករណីពន្យារវដ្តរដូវ:លេប1ថ្ងៃ5mg ចាប់ពី5ថ្ងៃមុនដល់ថ្ងៃគម្រោងមករដូវ និង បន្តលេបរហូតដល់ថ្ងៃដែលចង់ពន្យារវដ្តរដូវនោះ។
+ ករណីបង្រួញវដ្ដរដូវ:លេប1ថ្ងៃ5mgនៅដំណាក់កាលហ្វូលីគុល(Follicular stage) និង បន្តលេបប៉ុន្មានថ្ងៃជាប់គ្នា។
-
ហាមប្រើ
・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ ឡើងកន្ទួលក្រហម ឈឺឬតឹងដោះ ឈឺក្បាល ឈឺពោះ រាករូស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមភ្នែកឬជុំវិញបបូរមាត់ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះនោះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
-
សកម្មភាពឱសថ
ឱសថនេះជាអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone)ដែលត្រូវបានសំយោគឡើង និងដើម្បីបំពេញសកម្មភាពរបស់អរម៉ូនស្ត្រីប្រូជេស្តេរ៉ូនដែលខ្វះឬមិនមានតុល្យភាពនៅក្នុងរាងកាយ។
ឱសថនេះធ្វើសកម្មភាពដោយភ្ជាប់ទៅនឹងគ្រឿងទទួល(Receptor)នៅក្នុងកោសិកាដើម្បីផ្លាស់ប្ដូរទម្រង់ម៉ូលេគុល និងបន្តភ្ជាប់ទៅនឹងDNAនៅក្នុងកោសិកានោះ ដើម្បីផលិតប្រូតេអ៊ីនចាំបាច់មួយចំនួននៅក្នុងការបង្ហាញប្រសិទ្ធិភាពព្យាបាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp