Norcholestenol iodomethyl
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងAdrenal gland scintigraphy ដើម្បីធ្វើការវិនិច្ឆ័យទៅលើផ្នែកដែលមានបញ្ហានៅក្រពេញអាដ្រេណាល់(Adrenal gland)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើសូលុយស្យុងអំបិល(Saline)ឬទឹកសម្រាប់លាយថ្នាំចាក់ដើម្បីពង្រាវឱសថនេះចាប់ពី2ដងឡើងទៅ។ បន្ទាប់មក ប្រើកម្រិតប្រហែល18.5MBq ចាក់បញ្ចូលតាមសរសៃឈាមដោយយឺតៗ(30វិនាទីឬយឺតជាងនេះ)។ ក្រោយបញ្ចូលឱសថបាន7ថ្ងៃឬយូរជាងនេះ ប្រើឧបករណ៍ Probe scintillation detector scanner ឬ Scintillation camera ដើម្បីពិនិត្យក្រពេញអាដ្រេណាល់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងទម្ងន់របស់អ្នកជំងឹ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះឬស្ត្រីបំបៅដោះកូន។
・ក្រៅពីអ្នកជំងឺដែលគួរអោយសង្ស័យខ្លាំងថាកំពុងមានជំងឺទាក់ទងនឹងក្រពេញអាដ្រេណាល់។
・ចំពោះអ្នកជំងឹអាយុក្រោម18ឆ្នាំ អាចនឹងទទួលឥទ្ធិពលច្រើនពីវិទ្យុសកម្មទៅលើក្រពេញភេទ ជាពិសេសក្រពេញអូវែរ ដូច្នេះ ជាគោលការណ៍ មិនត្រូវប្រើឱសថនេះចំពោះអ្នកជំងឹទាំងនេះទេ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថDisulfiram ឱសថCyanamide ឱសថProcarbazine hydrochloride។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp