Noradrenaline = Norepinephrine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើជាជំនួយដល់ការព្យាបាលអាការៈសម្ពាធឈាមចុះទាបខ្លាំងឬស្ថានភាពប្រតិកម្មធ្ងន់ធ្ងរ(Shock) ដែលកើតមានឡើងនៅក្នុងជំងឺស្ទះសរសៃឈាមបេះដូង អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) អាការៈប្រតិកម្មAnaphylactic shock ការបាត់បង់ឈាមច្រើន អាការៈសម្ពាធឈាមចុះទាបខ្លាំងឆាប់រហ័សនៅពេលប្រើថ្នាំសណ្ដំ ។ល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:
មនុស្សពេញវ័យ:ប្រើ1ដង1mg ពង្រាវនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%ឬឈាមជាដើមបរិមាណ250mL
ដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ជាទូទៅ ល្បឿនសេរ៉ូមគឺ0.5~1.0mL/នាទី ប៉ុន្តែ ត្រូវសម្រួលល្បឿនសេរ៉ូមដោយការតាមដានសម្ពាធឈាមជាប់ជានិច្ច។
・ករណីចាក់ក្រោមស្បែក:
មនុស្សពេញវ័យ:ប្រើ1ដង0.1~1mg ចាក់ក្រោមស្បែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើថ្នាំស្ពឹកដែលមានសារធាតុHalogen (Halothane, Isoflurane, Sevoflurane, Desflurane)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទCatecholamineផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានអាការៈនៃចង្វាក់បេះដូងដើរលឿនដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia)
・អ្នកដែលមានអាការៈញៀនសារធាតុកូកាអ៊ីន(Cocaine addiction)។
-
ផលរំខាន
ផលរំខានរួមមាន បេះដូងលោតញាប់ ថប់ទ្រូង ពិបាកដកដង្ហើម ឈឺក្បាល វិលមុខ អារម្មណ៍មិនស្ងប់ ញ័រដៃជើង ក្អួតចង្អោរ រងាញាក់ ព្រឺសម្បុរ ចាំងភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ជីពចរលោតមានលក្ខណៈយឺត (ជីពចរខ្សោយ)។
-
អន្តរប្រតិកម្ម
・ថ្នាំស្ពឹកដែលមានសារធាតុHalogen (Fluothane, Halothane, Isoflurane, Sevoflurane, Desflurane) - អាចធ្វើអោយកើតមានអាការៈញ័រថតក្រោមនៃបេះដូង ឬ ចង្វាក់បេះដូងកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថប្រភេទCatecholamineផ្សេងទៀត (Isoprenaline hydrochloride ជាដើម) - អាចប៉ះពាល់ដល់ចង្វាក់បេះដូងឬធ្វើអោយគាំងបេះដូង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសកម្មភាពនៃNoradrenalineកើនឡើង។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Depression) (ឱសថImipramine, Amitriptyline, Milnacipran, Maprotiline ជាដើម) - អាចធ្វើអោយសកម្មភាពនៃNoradrenalineកើនឡើង។
・ឱសថMethylphenidate - អាចធ្វើអោយសកម្មភាពនៃNoradrenalineកើនឡើង។
・ឱសថជម្រុញការសម្រាលកូន(Oxytocin ជាដើម), ឱសថប្រភេទErgot alkaloids(Ergotamine ជាដើម) - អាចធ្វើអោយសកម្មភាពនៃNoradrenalineកើនឡើង។
・ឱសថប្រឆាំងហ៊ីសតាមីន(Chlorpheniramine, Tripelennamine ជាដើម) - អាចធ្វើអោយកើតមានអាការៈចង្វាក់បេះដូងខុសប្រក្រតី។
・ឱសថQuinidine - អាចធ្វើអោយសកម្មភាពនៃNoradrenalineកើនឡើង។
・ឱសថទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត(Thyroxine ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង។
・ឱសថបញ្ចុះទឹកនោម (Trichlormethiazide, Hydrochlorothiazide, Indapamide, Furosemide, Spironolactone ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃNoradrenalineថយចុះ។
・ឱសថAmezinium metilsulfate - អាចធ្វើអោយមានអាការៈសម្ពាធឈាមកើនឡើងខ្លាំង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចធ្វើអោយមានការកន្ត្រាក់សរសៃឈាមនៅស្បូនរបស់ស្ត្រី ប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវលាយជាមួយSodium Bicarbonateនោះទេ។
・គេប្រើឱសថនេះនៅពេល ឱសថDopamine hydrochlorideមិនមានប្រសិទ្ធភាពក្នុងការព្យាបាលអាការៈសម្ពាធឈាមចុះទាប។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលα1 (α1 receptors)ដែលស្ថិតនៅលើកោសិកាសាច់ដុំនៃសរសៃឈាមទាំងអស់ក្រៅពីសរសៃឈាមនៅក្នុងខួរក្បាលនិងបេះដូង។ ជាលទ្ធផល វាធ្វើអោយសរសៃឈាមកន្ត្រាក់និងរួមតូច ហើយសម្ពាធឈាមក៏កើនឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp