Nizatidine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) ។

      - បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) :

      មនុស្សពេញវ័យ:លេប1ដង150mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចប្រើ1ថ្ងៃ1ដង300mg នៅមុនពេលចូលគេងក៏បាន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis):

      មនុស្សពេញវ័យ:លេប1ដង150mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីបញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ:

      មនុស្សពេញវ័យ:លេប1ដង75mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ជាទូទៅ ឱសថប្រភេទនេះមានផលរំខានតិចប្រៀបធៀបជាមួយនឹងឱសថផ្សេងទៀត ដោយរួមមានផលរំខានដូចជា ឈឺក្បាល វិលមុខ អស់កម្លាំង ចង់ក្អួត ទល់លាមក រាករូស ឡើងកន្ទួលក្រហម ។ល។

      ឱសថCimetidineមានសកម្មភាពប្រឆាំងអាល់ដុស្តេរ៉ូន(Anti-aldosterone action) ដែលអាចផ្ដល់រំខានធ្វើអោយបុរសពិបាកមានកូន(Male sterility)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំនួនដងនៃការប្រើប្រាស់អាចប្រែប្រួលទៅតាមប្រភេទឱសថនីមួយ ហើយកម្រិតប្រើប្រាស់ក៏អាចប្រែប្រួលទៅតាមជំងឺនីមួយៗផងដែរ។

    • សកម្មភាពឱសថ

      ទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីនH2 ដែលស្ថិតនៅលើកោសិកានៃភ្នាសក្រពះ ដើម្បីកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp