Nitric oxide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាដូចខាងក្រោម៖

      - រោគសញ្ញាខ្សោយដំណកដង្ហើមដោយសារកម្រិតអុកស៊ីសែនទាប និងរួមមានរោគសញ្ញាលើសសម្ពាធឈាមនៅសួត ចំពោះទារកទើបកើត

      - រោគសញ្ញាលើសសម្ពាធឈាមនៅសួត នៅរយៈពេលមុននិងក្រោយការវះកាត់បេះដូង។

    • កម្រិតប្រើប្រាស់

      ថ្នាំស្រូបតាមផ្លូវដង្ហើម:

      ・ករណីរោគសញ្ញាខ្សោយដំណកដង្ហើមដោយសារកម្រិតអុកស៊ីសែនទាប និងរួមមានរោគសញ្ញាលើសសម្ពាធឈាមនៅសួត ចំពោះទារកទើបកើត:

      ចាប់ផ្ដើមប្រើឱសថនេះក្នុងអំឡុងពេល7ថ្ងៃក្រោយកើត ដោយជាទូទៅ រយៈពេលនៃការប្រើប្រាស់គឺត្រឹម4ថ្ងៃ។ អាចបន្តប្រើប្រាស់ឱសថនេះទៅតាមរោគសញ្ញា រហូតដល់ពេលស្ថានភាពខ្វះអុកស៊ីសែនបានប្រសើរឡើង។ ចាប់ផ្ដើមប្រើឱសថនេះក្នុងកំហាប់20ppm ដោយត្រូវរក្សាកំហាប់20ppmនេះរយៈពេល4ម៉ោងគិតចាប់ពីពេលចាប់ផ្ដើមប្រើ។ នៅពេលដែលស្ថានភាពអុកស៊ីសែនប្រសើរឡើងហើយ អាចបន្ថយកម្រិតប្រើប្រាស់មកត្រឹម5ppm និង បន្តប្រើរហូតដល់អាចផ្ដាច់ការប្រើឱសថនេះដោយសុវត្ថិភាព។

      ・ករណីរោគសញ្ញាលើសសម្ពាធឈាមនៅសួត នៅរយៈពេលមុននិងក្រោយការវះកាត់បេះដូង:

      - កុមារ: ចាប់ផ្ដើមប្រើឱសថនេះក្នុងកំហាប់10ppm។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើតកម្រិតប្រើប្រាស់ដល់20ppm។

      - មនុស្សពេញវ័យ: ចាប់ផ្ដើមប្រើឱសថនេះក្នុងកំហាប់20ppm។ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើតកម្រិតប្រើប្រាស់ដល់40ppm។

      បន្តប្រើឱសថនេះរហូតដល់ស្ថានភាពចរន្តឈាមនិងកម្រិតអុកស៊ីសែនបានប្រសើរឡើង ហើយអាចផ្ដាច់ការប្រើឱសថនេះដោយសុវត្ថិភាព។ នៅពេលផ្ដាច់ការប្រើប្រាស់ឱសថនេះ ត្រូវបន្ថយបន្តិចម្ដងៗ ទៅតាមស្ថានភាពចរន្តឈាមនិងកម្រិតអុកស៊ីសែន។ បន្ទាប់ពីនោះ បន្តប្រើប្រាស់រហូតដល់អាចផ្ដាច់ការប្រើឱសថនេះដោយសុវត្ថិភាព។

    • ហាមប្រើ

      ・អ្នកជំងឺបេះដូងដែលត្រូវពឹងផ្អែកទាំងស្រុងលើសរសៃឈាមវៀង(Shunt)ទាំងខាងឆ្វេងនិងខាងស្ដាំដើម្បីរក្សាជីវិតរស់នៅ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp