Nilotinib hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងរ៉ាំរ៉ៃ(Chronic myelogenous leukemia) ដែលស្ថិតក្នុងដំណាក់កាលរ៉ាំរ៉ៃ ឬ ដំណាក់កាលឆ្លងទៅសភាពស្រួចស្រាវ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・មនុស្សពេញវ័យ: លេប1ដង400mg នៅយ៉ាងហោចណាស់1ម៉ោងមុនពេលបរិភោគអាហារ ឬ នៅយ៉ាងហោចណាស់2ម៉ោងក្រោយពេលបរិភោគអាហារ 1ថ្ងៃ2ដង (រៀងរាល់12ម៉ោង)។ ករណីស្ថិតក្នុងដំណាក់កាលរ៉ាំរ៉ៃដំបូង ត្រូវប្រើក្នុងកម្រិត1ដង300mg។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・កុមារ: លេបក្នុងកម្រិតដែលកំណត់ទៅតាមផ្ទៃក្រឡារាងកាយ (ត្រូវនឹង1ដងប្រមាណ230mg/m2) ដូចខាងក្រោម នៅយ៉ាងហោចណាស់1ម៉ោងមុនពេលបរិភោគអាហារ ឬ នៅយ៉ាងហោចណាស់2ម៉ោងក្រោយពេលបរិភោគអាហារ 1ថ្ងៃ2ដង (រៀងរាល់12ម៉ោង)។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
- ចាប់ពី 0.32m2ចុះ 50mg/ដង
- 0.33~0.54m2 100mg/ដង
- 0.55~0.76m2 150mg/ដង
- 0.77~0.97m2 200mg/ដង
- 0.98~1.19m2 250mg/ដង
- 1.20~1.41m2 300mg/ដង
- 1.42~1.63m2 350mg/ដង
- ចាប់ពី 1.64 m2ឡើង 400mg/ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺCardiac tamponade ដោយសារការអូសបន្លាយQTនៃចង្វាក់បេះដូង រហូតអ្នកជំងឺអាចបាត់បង់ជីវិត។ ដូច្នេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺអោយបានម៉ត់ចត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp