Nifekalant hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងលក្ខណៈមានគ្រោះថ្នាក់ដល់ជីវិត ហើយការព្យាបាលដោយប្រើឱសថផ្សេងមិនមានប្រសិទ្ធិភាពឬមិនអាចប្រើបាន ដូចខាងក្រោម៖

      ・អាការៈកន្ត្រាក់ញាប់នៃបេះដូងដោយសារបញ្ហាថតក្រោមនៃបេះដូង (Ventricular tachycardia)

      ・អាការៈញ័រថតក្រោមនៃបេះដូង (Ventricular fibrillation)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・វិធីចាក់តាមសរសៃវ៉ែនតែមួយដង:

      មនុស្សពេញវ័យ:ប្រើ1ដង0.3mg/kg ចាក់តាមសរសៃវ៉ែនដោយប្រើរយៈពេល5នាទី ក្រោមការតាមដានចង្វាក់បេះដូង(ECG)។

      ・វិធីបន្តចាក់តាមសរសៃវ៉ែន:

      ករណីវិធីចាក់តាមសរសៃវ៉ែនតែមួយដងបង្ហាញប្រសិទ្ធិភាព និង ត្រូវការបន្តប្រសិទ្ធិភាពនោះ ត្រូវបញ្ចូលឱសថនេះតាមសរសៃវ៉ែនក្នុងល្បឿន0.4mg/kg/ម៉ោង ក្រោមការតាមដានចង្វាក់បេះដូង(ECG)។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ប្រើឱសថនេះដោយលាយជាមួយសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5%។

    • ហាមប្រើ

      ・អ្នកដែលមានបណ្ដុំរោគសញ្ញានៃQTអូសបន្លាយ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម : ឱសថAmiodarone(ថ្នាំចាក់) ឱសថFingolimod hydrochloride ឱសថEliglustat tartrate។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      មានផលរំខានភាគច្រើនទៅលើសួត ក្រពេញទីរ៉ូអ៊ីត កញ្ចក់ភ្នែក ។ល។ ក្រៅពីនេះ មានផលរំខាន ដូចជា ស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block) សម្ពាធឈាមចុះទាប រោគសញ្ញាក្រពះពោះវៀន ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមានសកម្មភាពខ្លាំង។ ប្រើចំពោះតែករណីជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលកើតឡើងម្ដងហើយម្ដងទៀតនិងមានគ្រោះថ្នាក់ដល់ជីវិត ឬ ករណីជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាព។

      ・ត្រូវការរយៈពេលប៉ុន្មានសប្ដាហ៍មុននឹងឃើញការបង្ហាញប្រសិទ្ធិភាពរបស់ឱសថ។ នៅក្នុងពេលប្រើប្រាស់ឱសថ ចាំបាច់ត្រូវធ្វើការពិនិត្យចង្វាក់បេះដូង(ECG)ឬអេកូបេះដូង។

    • សកម្មភាពឱសថ

      មានសកម្មភាពទៅលើសាច់ដុំនៃថតលើនិងថតក្រោមនៃបេះដូង។ មានប្រសិទ្ធិភាពអូសបន្លាយរយៈពេលបន្តការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម) និង រយៈពេលមិនចម្លងប៉ូតង់ស្បែល(Refractory period)។ ម្យ៉ាងទៀត ឱសថក៏មានសកម្មភាពទប់ស្កាត់គ្រឿងចម្លងកាល់ស្យូមផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp