Nicotine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើជាជំនួយនៅក្នុងការផ្ដាច់បារី។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបិទលើស្បែក:

      - 4សប្ដាហ៍ដំបូង:បិទ1ថ្ងៃ1ដង 52.5mg ដោយផ្លាស់ប្ដូររៀងរាល់24ម៉ោង។

      - 2សប្ដាហ៍បន្ទាប់:បិទ1ថ្ងៃ1ដង 35mg ដោយផ្លាស់ប្ដូររៀងរាល់24ម៉ោង។

      - 2សប្ដាហ៍ចុងក្រោយ:បិទ1ថ្ងៃ1ដង 17.5mg ដោយផ្លាស់ប្ដូររៀងរាល់24ម៉ោង។

      ករណីចាំបាច់ត្រូវបន្ថយកម្រិតនៅក្នុងអំឡុងពេលនៃ4សប្ដាហ៍ដំបូង អាចប្រើក្នុងកម្រិត35mg។

      មិនត្រូវបន្តប្រើប្រាស់ឱសថនេះលើសពី10សប្ដាហ៍នោះទេ។

      ករណីថ្នាំជាស្ករទំពារ:

      ប្រើ1ដង 1គ្រាប់ ទំពារយឺតៗរយៈពេលប្រហែល15នាទីរហូតដល់ចេញរសជាតិ។ បន្ទាប់មក ប្រើអណ្ដាតដើម្បីរុញថ្នាំទៅនៅចន្លោះអញ្ចាញធ្មេញនិងថ្ពាល់ រួចទុករយៈពេលលើសពី1នាទីរហូតដល់បាត់រសជាតិ។

      ចាប់ផ្ដើមទំពារដើម្បីអោយចេញរសជាតិនិងធ្វើបែបនេះម្ដងហើយម្ដងទៀត រយៈពេលប្រហែត30~60នាទី។

      អាចចាប់ផ្ដើមប្រើ4~12គ្រាប់ក្នុង1ថ្ងៃ ដោយមិនត្រូវប្រើលើសពី24គ្រាប់ក្នុង1ថ្ងៃនោះទេ។ បន្ទាប់ពីស៊ាំនឹងការផ្ដាច់បារីហើយ(រយៈពេលប្រហែល1ខែ) គួរកាត់បន្ថយចំនួនឱសថ1~2គ្រាប់ក្នុង1សប្ដាហ៍។ នៅពេលចំនួនប្រើក្នុង1ថ្ងៃថយមកត្រឹម1~2គ្រាប់ អាចបញ្ឈប់ការប្រើប្រាស់ឱសថនេះតែម្ដង។ រយៈពេលសរុបនៃការប្រើប្រាស់មានប្រមាណ3ខែ ទៅតាមកម្រិតនៃការញៀន។

    • ហាមប្រើ

      ・អ្នកដែលមិនជក់បារី។

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្រ្តីបំបៅដោះកូន។

      ・អ្នកដែលមានជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទមិននឹងនរ(Unstable angina)។

      ・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូង(ក្នុងអំឡុងពេល3ខែបន្ទាប់ពីកើតមានអាការៈ)។

      ・អ្នកដែលមានជំងឺទាក់ទងនឹងចង្វាក់បេះដូង(Arrhythmia)កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលទើបទទួលការព្យាបាលដោយPercutaneous transluminal coronary angioplasty(PTCA)ឬហៅថាPercutaneous coronary intervention (PCI)រួចភ្លាម។

      ・អ្នកដែលទើបទទួលការព្យាបាលដោយCoronary artery bypass grafting (CABG)រួចភ្លាម។

      ・អ្នកដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយពីជំងឺទាក់ទងនឹងសរសៃឈាមខួរក្បាល។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ស្នាមក្រហមលើស្បែក ឡើងកន្ទួលក្រហម រមាស់ស្បែក គេងមិនលក់ រលាកស្បែក ឈឺក្បាល យល់សប្តិអាក្រក់ យល់សប្តិចម្លែក ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត សម្ពាធឈាមចុះទាប (រោគសញ្ញាស្រដៀងនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថទប់ស្កាត់គ្រឿងទទួលAdrenaline - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថភ្ញោចគ្រឿងទទួលAdrenaline - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ប្រសិនបើនៅបន្តពិសារបារីដូចធម្មតា នោះនឹងធ្វើអោយសារធាតុនីកូទីនក្នុងខ្លួនកើនឡើងច្រើនហួសហេតុ បង្កជាអាការៈដូចជា ឈឺក្បាល វិលមុខ ចង់ក្អួត ជាដើម។ ដូច្នេះ មិនត្រូវបន្តពិសារបារីនោះទេ នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។

      ・ការស្ពង់(Sauna) ការហាត់ប្រាណខ្លាំងក្លា និង ពេលមានអាការៈក្ដៅខ្លួន អាចធ្វើអោយការស្រូបសារធាតុឱសថនេះកើនឡើង បង្កជាអាការៈផ្សេងៗ ដូច្នេះ ចូរចៀសវាងការប្រើឱសថនេះនៅក្នុងស្ថានភាពខាងលើ។

      ・ចំពោះថ្នាំបិទលើស្បែក ប្រើដោយបន្ថយកម្រិតបន្តិចម្ដងៗ។

      ចំពោះថ្នាំជាស្ករទំពារ គួរប្រើត្រឹម30គ្រាប់ក្នុង1ថ្ងៃ និង មិនត្រូវប្រើលើសពី6ខែនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះជាជាតិនីកូទីនដែលមាននៅក្នុងបារី ប៉ុន្តែ ក្នុងកម្រិតទាប ប្រើដើម្បីជាជំនួយដល់អ្នកដែលមានបំណងចង់ផ្ដាច់បារី ដោយកាត់បន្ថយអាការៈញៀនបារី ដូចជា ឆាប់ម៉ូរម៉ៅ ពិបាកផ្ដុំអារម្មណ៍ ជាដើម ក្នុងអំឡុងពេលនៃការផ្ដាច់បារី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp