Nicorandil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina)
- ជំងឺខ្សោយបេះដូងស្រួចស្រាវ(Acute heart failure) (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ15mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
ករណីថ្នាំចាក់:
・ជំងឺត្បៀតសរសៃឈាមក្នុងបេះដូងមិននឹងនរ (Unstable angina):
ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់0.01~0.03%។ ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត2mg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាគឺ6mg/ម៉ោង។
- ជំងឺខ្សោយបេះដូងស្រួចស្រាវ(Acute heart failure) (រួមទាំងដំណាក់កាលស្រួចស្រាវនៃជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ):
ប្រើដោយពង្រាវឱសថនេះនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូស5% អោយបានកំហាប់0.04~0.25%។ ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត0.2mg/kg ដោយចាក់តាមសរសៃវ៉ែនយឺតៗ(រយៈពេលប្រហែល5នាទី)។ បន្ទាប់ពីនោះ ចាប់ផ្ដើមបញ្ចូលឱសថជាប់ជានិច្ចក្នុងកម្រិត0.2mg/kg/ម៉ោង។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមសម្ពាធឈាមនិងស្ថានភាពរបស់អ្នកជំងឺ ក្នុងចន្លោះ0.05~0.2mg/kg/ម៉ោង។
-
ហាមប្រើ
ករណីថ្នាំលេប:
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)។
ករណីថ្នាំចាក់:
・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាផ្នែកមុខងារខួរក្បាល
・អ្នកដែលមានអាការៈសម្ពាធឈាមធ្លាក់ចុះទាបធ្ងន់ធ្ងរ ឬ អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឹនៃបណ្ដុំរោគសញ្ញាអាយហ្សេនមេនចឺ(Eisenmenger's syndrome)ឬជំងឺលើសសម្ពាធឈាមនៅសរសៃអាកទែរក្នុងសួតបឋម(Primary pulmonary hypertension)
・អ្នកដែលមានជំងឹស្ទះសរសៃឈាមនៅថតក្រោមស្ដាំនៃបេះដូង(Right ventricular infarction)
・អ្នកដែលកំពុងមានអាការៈខ្វះជាតិទឹក
・អ្នកដែលមានជំងឺNeurocirculatory asthenia (NCA)
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទអាស៊ីតនីទ្រិច(Nitric acid)ឬប្រភេទនីទ្រីត(Nitrite)
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat)។
-
ផលរំខាន
・ករណីថ្នាំលេប:
ផលរំខានរួមមាន ឈឺក្បាល ក្អួតចង្អោរ វិលមុខ ក្ដៅច្រាលឡើង អស់កម្លាំង ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ឈាមច្រមុះ ហូរឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)
- រលាកក្នុងមាត់ ដាច់រលាត់ក្នុងមាត់ (ដំបៅក្នុងមាត់)
- មានស្នាមនិងឈឺចាប់នៅអណ្ដាត (ដំបៅអណ្ដាត)
- ឈឺពោះ(ជាពិសេសផ្នែកខាងក្រោម) លាមកលាយឈាម(លាមកពណ៌ក្រហមឬខ្មៅ) (ដំបៅក្រពះឬពោះវៀន)
- ដាច់រលាត់នៅជុំវិញទ្វារធំ (ដំបៅនៅទ្វារធំ)។
・ករណីថ្នាំចាក់:
ផលរំខានរួមមាន ឈឺក្បាល មុខងារថ្លើមចុះខ្សោយ សម្ពាធឈាមធ្លាក់ចុះទាប ជីពចរលឿនដោយសារថតក្រោមនៃបេះដូង អាការៈខ្វះឈាម ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អស់កម្លាំង បាត់បង់ចំណង់អាហារ ស្បែកនិងភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)
- ឈាមច្រមុះ ហូរឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយលើស្បែក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត)។
-
អន្តរប្រតិកម្ម
・ឱសថដែលទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមPhosphodiesterase 5(PDE-5) (ឱសថSildenafil citrate, ឱសថVardenafil hydrochloride hydrate, ឱសថTadalafil) ឬ ឱសថដែលជម្រុញសកម្មភាពរបស់អង់ស៊ីមGuanylate cyclase(ឱសថRiociguat) - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។
-
សកម្មភាពឱសថ
ឱសថនេះនឹងចូលទៅក្នុងកោសិកានៃសរសៃឈាមបេះដូង ដោយមានប្រសិទ្ធិភាពភ្ញោចសកម្មភាពនៃអង់ស៊ីមGuanylate cyclase ធ្វើអោយបរិមាណcGMPកើនឡើង។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពធ្វើអោយសរសៃឈាមរីកធំទូលាយជាងមុខ ចរន្តឈាមក៏ដំណើរការបានស្រួល ហើយអាចទប់ស្កាត់ការកន្ត្រាក់នៃសរសៃឈាមក្នុងបេះដូងផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp