Niceritrol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម
- រោគសញ្ញានៃផលប៉ះពាល់ប្រព័ន្ធចរន្តឈាមនៅតាមអវៈយវៈ ដែលកើតមាននៅក្នុងជំងឺមួយចំនួន ដូចជា ជំងឺBuerger's disease ជំងឺរឹងសរសៃឈាមធ្វើអោយស្ទះឬត្បៀតចរន្តឈាម(Arteriosclerosis obliterans) ជំងឺឬបណ្ដុំរោគសញ្ញាRaynaud's disease។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 750mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាសម្ពាធឈាមចុះទាបកម្រិតធ្ងន់ធ្ងរ ឬ រោគសញ្ញាហូរឈាមនៅសរសៃអាកទែ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ក្រហមនៅលើស្បែក រមាស់ស្បែក ឡើងកន្ទួលក្រហម រោគសញ្ញាក្រពះពោះវៀន ។ល។
ដើម្បីកាត់បន្ថយការកើតមានផលរំខានទាំងនេះ គួរចាប់ផ្ដើមប្រើប្រាស់ឱសថនេះពីកម្រិតទាបទៅ។ ម្យ៉ាងទៀត ឱសថនេះអាចធ្វើអោយស្ថានភាពជំងឺទឹកនោមផ្អែមកាន់តែមិនល្អ ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺទឹកនោមផ្អែម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ផលរំខានជាអាការៈឡើងក្រហមលើស្បែកឬរមាស់ស្បែកអាចកាត់បន្ថយបានដោយពិសារឱសថនេះនៅក្រោយបរិភោគអាហារភ្លាមៗ។ ម្យ៉ាងទៀត នៅពេលកើតមានអាការៈក្ដៅមុខឬអារម្មណ៍ក្ដៅច្រាលឡើង គេអាចប្រើឱសថAspirinដើម្បីព្យាបាល ប៉ុន្តែមិនគួរប្រើឱសថនេះចំពោះអ្នកជំងឺដែលមានបញ្ហាក្រពះពោះវៀននោះទេ។
・ឱសថប្រភេទអាស៊ីតនីកូទីនិច (Nicotinic acid-based drugs)មានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូល(ប្រមាណ30%) និងមានប្រសិទ្ធិភាពបញ្ចុះកម្រិតទ្រីគ្លីសេរីត(Triglycerides)ផងដែរ។
-
សកម្មភាពឱសថ
ទប់ស្កាត់ប្រតិកម្មបំបែកជាតិខ្លាញ់ ដើម្បីកាត់បន្ថយកុំអោយកើតមានអាស៊ីតខ្លាញ់ និង ទប់ស្កាត់ដំណើរការសំយោគកូឡេស្តេរ៉ូលនិងទ្រីគ្លីសេរីត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp