Nicergoline

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈនៃអារម្មណ៍ធ្លាក់ទឹកចិត្តមិនសូវចង់ធ្វើអ្វី ដោយសារបញ្ហារ៉ាំរ៉ៃទាក់ទងនឹងប្រព័ន្ធចរន្តឈាមនៅក្នុងខួរក្បាល ដែលកើតឡើងជារោគសញ្ញាបន្សល់ក្រោយកើតមានអាការៈស្ទះសរសៃឈាមក្នុងខួរក្បាល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ15mg (ថ្នាំម្សៅ1%ត្រូវនឹង1.5g) បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលទើបកើតមានអាការៈហូរឈាមក្នុងក្បាល ហើយការឃាត់ឈាមនៅមិនទាន់បានពេញលេញនៅឡើយ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ឡើងកន្ទួលក្រហម ឈឺក្បាល បាត់បង់ចំណង់អាហារ រាករូសឬទល់លាមក ឈឺពោះ ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពពង្រីកសរសៃឈាមដើម្បីបង្កើនចរន្តឈាមរត់នៅក្នុងខួរក្បាល ទប់ស្កាត់ការផ្ដុំគ្នានៃប្លាកែត និង សកម្មភាពផ្សេងៗទៀត ដែលធ្វើអោយប្រតិកម្មនានានិងចរន្តឈាមនៅក្នុងខួរក្បាល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp