Nepafenac
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកភ្នែកនៅក្រោយពេលវះកាត់ផ្នែកខាងក្នុងនៃភ្នែក។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក (0.1%):
ជាទូទៅ ប្រើនៅ1ថ្ងៃមុនថ្ងៃវះកាត់ ដោយបន្តក់1ដង1តំណក់ 1ថ្ងៃ3ដង។ នៅថ្ងៃវះកាត់ ប្រើ3ដងនៅមុនការវះកាត់ និង ប្រើ1ដងទៀតនៅក្រោយការវះកាត់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ទើសក្នុងភ្នែក រលាកកញ្ចក់ភ្នែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺភ្នែក រមាស់ភ្នែក ទើសក្នុងភ្នែក (ដំបៅឬប្រហោងកញ្ចក់ភ្នែក)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺប្រកាច់ប្រភេទHydantoin, ឱសថប្រឆាំងកំណកឈាមប្រភេទCumarin (Warfarin ជាដើម), ឱសថSulfa, ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាមប្រភេទSulfonylureas - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីដែលស្ថិតក្នុងដំណាក់ចុងក្រោយនៃរយៈពេលមានផ្ទៃពោះ គួរចៀសវាងប្រើប្រាស់ឱសថនេះ។
・ស្ត្រីបំបៅដោះកូន គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងកុំអោយប៉ះនឹងរោមភ្នែក ព្រោះអាចនាំអោយឆ្លងមេរោគផ្សេងៗ។ ម្យ៉ាងទៀត គួរប្រើស្បៃឬក្រដាសស្អាតជូតសម្អាតមាត់ដបថ្នាំអោយស្អាតមុននឹងបិទគម្រប។
・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។
-
សកម្មភាពឱសថ
ឱសថនេះនឹងឆ្លងកាត់កញ្ចក់ភ្នែក រួចបំលែងទៅជាសារធាតុAmfenac ដោយមានសកម្មភាពទប់ស្កាត់អង់ស៊ីមCyclooxygenase(COX)នៅក្នុងការសំយោគសារធាតុប្រូស្តាក្លង់ឌីន(Prostaglandin) ដែលជាសារធាតុបង្កអាការៈរលាក អាការៈឈឺចាប់ ។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp