Neostigmine methylsulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)

      - ផលប៉ះពាល់លើប្រព័ន្ធដំណកដង្ហើមដោយសារការឱសថប្រភេទCurare (ឱសថTubocurarine)

      - អាការៈនៃមុខងារក្រពះពោះវៀនចុះខ្សោយ ជំងឺស្ពឹកពោះវៀននៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន

      - អាការៈពិបាកនោម នៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន

      - ប្រឆាំងនឹងសកម្មភាពនៃឱសថទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំប្រភេទNon-depolarizing (Non-depolarizing muscle relaxant)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis) ផលប៉ះពាល់លើប្រព័ន្ធដំណកដង្ហើមដោយសារការឱសថប្រភេទCurare (ឱសថTubocurarine) អាការៈនៃមុខងារក្រពះពោះវៀនចុះខ្សោយ ជំងឺស្ពឹកពោះវៀននៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន និង អាការៈពិបាកនោម នៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន:

      មនុស្សពេញវ័យ:ប្រើ1ដង0.25~1mg 1ថ្ងៃ1~3ដង ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការប្រឆាំងនឹងសកម្មភាពនៃឱសថទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំប្រភេទNon-depolarizing (Non-depolarizing muscle relaxant):

      មនុស្សពេញវ័យ:ប្រើ1ដង0.5~2mg ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវប្រើឱសថនេះរួមជាមួយឱសថAtropine sulfate hydrate ដោយចាក់តាមសរសៃវ៉ែន។

    • ហាមប្រើ

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាស្ទះនៅតាមប្រដាប់រំលាយអាហារឬតាមផ្លូវតម្រងនោម។

      ・អ្នកដែលមានជំងឺVagotonia។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំប្រភេទDepolarizing (Depolarizing muscle relaxants) (ឱសថSuxamethonium)។

    • ផលរំខាន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ផលរំខានរួមមាន ចង់ក្អួត ក្អួត បែកញើស ឈឺពោះ អាការៈប្រតិកម្ម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺពោះ រាករូស ការបញ្ចេញញើស ទឹកមាត់ ឬទឹកភ្នែកកើនឡើង ភ្នែកមើលមិនច្បាស់ (រោគសញ្ញានៃCholinergic crisis)។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន អាការៈប្រតិកម្ម សម្ពាធភ្នែកកើនឡើងបណ្ដោះអាសន្ន(ឈឺភ្នែក មើលមិនច្បាស់ ឈឺក្បាល) ។ល។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំប្រភេទDepolarizing (Depolarizing muscle relaxants) (ឱសថSuxamethonium) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថភ្ញោចសរសៃប្រសាទអាសេទីលកូលីន (Acetylcholine, Aclatonium napadisilate ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទParasympathetic (Atropine sulfate hydrate, Scopolamine hydrobromide hydrate, Butropium bromide ជាដើម) - អាចធ្វើអោយមិនអាចដឹងអំពីរោគសញ្ញាដំបូងនៃCholinergic crisis។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមអាសេទីកូលីនអេស្តឺរេស(Acetylcholinesterase) ដែលជាអង់ស៊ីមបំបែកសារធាតុអាសេទីលកូលីន(Acetylcholine, AChE)។ អាសេទីលកូលីនជាសារធាតុមានតួនាទីបញ្ជូនសញ្ញានៅក្នុងខួរក្បាល។ ដូច្នេះ ការទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមអាសេទីកូលីនអេស្តឺរេសអាចធ្វើអោយបរិមាណអាសេទីលកូលីនកើនឡើងដោយប្រយោល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp