Neostigmine bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)
- អាការៈនៃមុខងារក្រពះពោះវៀនចុះខ្សោយ នៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ ជំងឺស្ពឹកពោះវៀននៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន និង ជំងឺទល់លាមកលក្ខណៈពោះវៀនមិនកន្ត្រាក់
- អាការៈពិបាកនោម នៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis):
មនុស្សពេញវ័យ:លេប1ដង15~30mg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីអាការៈនៃមុខងារក្រពះពោះវៀនចុះខ្សោយ (នៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ ជំងឺស្ពឹកពោះវៀននៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន និង ជំងឺទល់លាមកលក្ខណៈពោះវៀនមិនកន្ត្រាក់) និង អាការៈពិបាកនោម នៅក្រោយពេលវះកាត់ឬក្រោយពេលសម្រាលកូន:
មនុស្សពេញវ័យ:លេប1ដង5~15mg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានរោគសញ្ញាស្ទះនៅតាមក្រពះពោះវៀនឬផ្លូវនោម។
・អ្នកដែលមានរោគសញ្ញានៃការភ្ញោចសរសៃប្រសាទVagus nerve។
・អ្នកដែលកំពុងប្រើប្រាស់ឱសថបន្ធូរការកន្ត្រាក់សាច់ដុំប្រភេទDepolarizing (ឱសថSuxamethonium chloride hydrateជាដើម)។
-
ផលរំខាន
រោគសញ្ញានៃCholinergic crisis ឈឺពោះ អាការៈប្រតិកម្ម ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវប្រើចំពោះអ្នកដែលមានជំងឺស្ទះនៅក្នុងប្រដាប់រំលាយអាហារឬផ្លូវតម្រងនោម ឬ អ្នកដែលមានជំងឺសម្ពាធឈាមទាបឬ អ្នកក្រោយកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលនោះទេ។
-
សកម្មភាពឱសថ
ភ្ញោចប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច(Parasympathetic nervous system) ដើម្បីជម្រុញចលនារបស់ពោះវៀន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp