Nelfinavir mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង1250mg, 1ថ្ងៃ2ដង ឬ លេប1ដង750mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហាររួច។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Triazolam, Midazolam, Alprazolam, Pimozide, Amiodarone hydrochloride, Quinidine, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Rifampicin, Eletriptan hydrobromide, Eplerenone។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ចង់ក្អួត ហើមពោះ ឈឺក្បាល អស់កម្លាំង។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្ងួតក ផឹកទឹកច្រើន នោមច្រើន ឆាប់ហត់ (ជំងឺទឹកនោមផ្អែម)
- ក្អួតចង្អោរ ឈឺពោះខ្លាំង (រលាកលំពែង)
- ចេញឈាមក្រោមស្បែក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (អាការៈងាយហូរឈាម)។
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម:Triazolam, Midazolam, Alprazolam, Pimozide, Amiodarone hydrochloride, Quinidine, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate - អាចធ្វើអោយមានផលរំខានធ្ងន់ធ្ងរកើតឡើង ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថRifampicin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNefinavirថយចុះ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថEletriptan hydrobromide, Eplerenone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង ដូច្នេះ ហាមប្រើរួមគ្នា។
ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។
・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទProtease Inhibitor(PI) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមProteaseរបស់វីរុស ធ្វើអោយវីរុសមិនអាចវិវត្តទៅជាវីរុសសកម្មឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp