Nateglinide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・កែលម្អបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមក្រោយបរិភោគអាហារ នៅក្នុងជំងឺទឹកនោមផ្អែមប្រភេទទី2 ដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ។ ・កែលម្អបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមក្រោយបរិភោគអាហារ នៅក្នុងជំងឺទឹកនោមផ្អែមប្រភេទទី2 ដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថប្រភេទទប់ស្កាត់អាល់ហ្វាគ្លុយកូស៊ីដាស(α-Glucosidase inhibitor)។ ・កែលម្អបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមក្រោយបរិភោគអាហារ នៅក្នុងជំងឺទឹកនោមផ្អែមប្រភេទទី2 ដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថបាយក្វាណាយ (Biguanides)។ ・កែលម្អបម្រែបម្រួលកម្រិតជាតិស្ករក្នុងឈាមក្រោយបរិភោគអាហារ នៅក្នុងជំងឺទឹកនោមផ្អែមប្រភេទទី2 ដែលមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ពីការព្យាបាលដោយរបបអាហារនិងការហាត់ប្រាណ និង ការប្រើឱសថប្រភេទសាយអឺហ្សូលីឌីន (Thiazolidine derivatives)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ដង90mg, 1ថ្ងៃ3ដង ភ្លាមៗមុនបរិភោគអាហារ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ដង120mg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។ ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរដល់ចាំបាច់ត្រូវលាងឈាម។ ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានហើមពោះ រាករូស លាមកទន់ រមាស់ស្បែក កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ដើម្បីបង្ការកុំអោយកើតមានរោគសញ្ញានៃកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ត្រូវប្រើប្រាស់ឱសថនេះនៅក្នុងអំឡុងពេល10នាទីមុនបរិភោគអាហារ។ 
- 
                    សកម្មភាពឱសថភ្ញោចកោសិកាIslets of Langerhans នៃក្រពេញលំពែង ដើម្បីជម្រុញការបញ្ចេញអរម៉ូនអាំងស៊ុយលីន។ (ក៏មានសកម្មភាពនៅក្នុងសរសៃឈាម ដូចជា ទប់ស្កាត់មុខងារប្លាកែត ទប់ស្កាត់ការកកើតកំណកឈាម ជាដើម ផងដែរ)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
