Natalizumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្កាការកើតឡើងម្ដងទៀតនៃជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) និង ទប់ស្កាត់ការវិវត្តនៃផលប៉ះពាល់ទៅលើមុខងាររាងកាយ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 300mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោង រៀងរាល់4សប្ដាហ៍ម្ដង។

      ត្រូវប្រើឱសថនេះតែឯង ដោយមិនត្រូវប្រើរួមជាមួយឱសថព្យាបាលជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis)ឬឱសថប្រឆាំងប្រព័ន្ធភាពស៊ាំផ្សេងទៀតនោះទេ (លើកលែងករណីត្រូវប្រើឱសថស្តេរ៉ូអ៊ីតរយៈពេលខ្លីនៅក្នុងដំណាក់កាលអាការៈប្រែជាធ្ងន់ធ្ងរលក្ខណៈស្រួចស្រាវនៃជំងឺនេះ)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺProgressive multifocal leukoencephalopathy (PML)។

      ・អ្នកដែលមានជំងឺខ្សោយប្រព័ន្ធភាពស៊ាំ ឬ អ្នកដែលមានមុខងារប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំងក្លាដោយសារការប្រើឱសថប្រឆាំងប្រព័ន្ធភាពស៊ាំជាដើម។

      ・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្ងន់ធ្ងរនៃឱសថនេះ រួមមាន ការកើតឡើងនៃជំងឺProgressive multifocal leukoencephalopathy (PML) ជំងឺរលាកខួរក្បាលឬរលាកស្រោមខួរក្បាលដោយសារវីរុសរើមជាដើម។ កត្តាហានិភ័យនៃការកើតមានជំងឺProgressive multifocal leukoencephalopathy (PML) គឺ ការពិនិត្យឃើញវត្តមាននៃអង់ទីករប្រឆាំងវីរុសJC (Anti-JCV antibody) និង ការធ្លាប់ទទួលការព្យាបាលដោយប្រើឱសថប្រឆាំងប្រព័ន្ធភាពស៊ាំ។ រោគសញ្ញាដំបូងនៃPML រួមមាន ស្ពឹកមួយចំហៀងខ្លួន ស្ពឹកដៃជើង មិនអាចនិយាយបាន មិនស្គាល់ឬមិនចាំ គំហើញនៃភ្នែកមានបញ្ហាជាដើម។ ប្រសិនបើមានរោគសញ្ញាទាំងនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp