Naphazoline nitrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបន្តក់ភ្នែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈភ្នែកក្រហម (ឈាមប្រមូលផ្ដុំ) (ប្រើរួមជាមួយឱសថព្យាបាលមូលហេតុនៃជំងឺ)។
ករណីថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈឈាមប្រមូលផ្ដុំ ឬ អាការៈដក់ឈាមនៅក្នុងច្រមុះ (ធ្វើអោយតឹងច្រមុះជាដើម) ដែលកើតមាននៅក្នុងជំងឺផ្លូវដង្ហើមផ្នែកខាងលើ។
- ប្រើដើម្បីអូសបន្លាយប្រសិទ្ធិភាពនៃថ្នាំស្ពឹក នៅពេលអនុវត្តការធ្វើអោយស្ពឹកនៅលើភ្នាសសើមនៃផ្លូវដង្ហើមផ្នែកខាងលើ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបន្តក់ភ្នែក (0.5mg/mL):
មនុស្សពេញវ័យ:ប្រើ1ដង1~2តំណក់ 1ថ្ងៃ2~3ដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ (0.05%):
មនុស្សពេញវ័យ:ករណីប្រើក្នុងច្រមុះ បន្តក់1ដង2~4តំណក់ 1ថ្ងៃច្រើនដង។ ករណីប្រើនៅក្នុងបំពង់កឬបំពង់សម្លេង ប្រើ1ដង1~2mL 1ថ្ងៃច្រើនដង លាបឬបាញ់ទៅលើកន្លែងដែលមានបញ្ហា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើឱសថនេះបន្ថែមទៅក្នុងថ្នាំស្ពឹក ត្រូវប្រើ2~4តំណក់សម្រាប់ថ្នាំស្ពឹក1mL។
-
ហាមប្រើ
ករណីថ្នាំបន្តក់ភ្នែក:
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors។
ករណីថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ទារកឬកុមារដែលមានអាយុក្រោម2ឆ្នាំ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMAO inhibitors។
-
ផលរំខាន
ករណីថ្នាំបន្តក់ភ្នែក:
ផលរំខានរួមមាន ពិបាកសម្រួលកំនុំភ្នែក កូនក្រមុំភ្នែករីក ស្ងួតភ្នែក រោគសញ្ញាប្រតិកម្ម ។ល។
ករណីថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ:
ផលរំខានរួមមាន ងងុយគេងឬគេងមិនលក់ ឈឺក្បាល វិលមុខ ចង់ក្អួត កណ្ដាស់ សម្ពាធឈាមកើនឡើង ហូរសម្បោរ រោគសញ្ញាប្រតិកម្ម ។ល។
-
អន្តរប្រតិកម្ម
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ:
・ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខ្លាំងនិងភ្លាមៗ។ ដូច្នេះ ហាមប្រើរួមគ្នា។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំបន្តក់ភ្នែក និង ថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះច្រើនដង(4ដងឡើងទៅ)ក្នុងមួយថ្ងៃឬប្រើក្នុងរយៈពេលវែង អាចធ្វើអោយអាការៈតឹងច្រមុះឬភ្នែកក្រហមកាន់តែធ្ងន់ធ្ងរ ដូច្នេះ គួរចៀសវាង។
・ករណីថ្នាំទឹកប្រើចំពោះផ្លូវដង្ហើមផ្នែកខាងលើ គួរហិះសម្បោរចេញអោយអស់ពីច្រមុះសិន មុននឹងប្រើឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលអាល់ហ្វា(α receptor) ដើម្បីកន្ត្រាក់សាច់ដុំសរសៃឈាម ធ្វើអោយសរសៃឈាមរួមតូច។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp