Naloxone hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាចុះខ្សោយដំណកដង្ហើម(សកម្មភាពទប់ស្កាត់ដំណកដង្ហើម) និងភាពយឺតយ៉ាវនៃការដឹងស្មារតីឡើងវិញរបស់អ្នកដែលបានទទួលឱសថសណ្ដំ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង 0.2mg ចាក់តាមសរសៃវ៉ែន។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត0.2mg ម្ដងទៅ2ដងទៀតដោយទុកគម្លាត2~3នាទីពីគ្នា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាប្រព័ន្ធដង្ហើមមិនដំណើរការ កើតឡើងដោយសារជំងឺឬដោយសារការប្រើប្រាស់ឱសថទប់ស្កាត់មុខងារប្រព័ន្ធសរសៃប្រសាទកណ្ដាលប្រភេទមិនញៀន(Non-narcotic central nervous inhibitor) ដូចជា ឱសថប្រភេទBarbiturates។
-
ផលរំខាន
ផលរំខានរួមមាន សម្ពាធឈាមកើនឡើង ក្អួតចង្អោរ ចង្វាក់បេះដូងលោតញាប់ ញ័រដៃជើង ឈឺពោះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមឡើងខ្ពស់ ស្លេកខៀវ (ទឹកដក់ក្នុងសួត)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលអូភីអ័យ(Opioid Receptor) ប្រជែងជាមួយនឹងការភ្ជាប់នៃឱសថបំបាត់ការឈឺចាប់ប្រភេទញៀន(Narcotic analgesic)ជាមួយនឹងគ្រឿងទទួលខាងលើ។ ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយផលរំខាននៃការបញ្ឈប់ដំណើរការប្រព័ន្ធដកដង្ហើមជាដើមរបស់ឱសថបំបាត់ការឈឺចាប់ប្រភេទញៀន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp