Naftopidil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាពិបាកនោម ដែលកើតមាននៅក្នុងជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង25mg។ ក្រោយប្រើក្នុងកម្រិតខាងលើរយៈពេល1~2សប្ដាហ៍ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង50~75mg ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ75mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
សម្ពាធឈាមចុះទាបនៅពេលក្រោកឈរ ឈឺក្បាល បេះដូងលោតញាប់ ជីពចរលោតញាប់ គឺជាផលរំខានដែលអាចកើតមានញឹកញាប់។ ក្រៅពីនេះ នៅមានផលរំខានដូចជា រោគសញ្ញាស្មារតី ប៉ះពាល់មុខងារថ្លើម មុខងារក្រពះពោះវៀន។
ឱសថSilodosinអាចផ្ដល់ផលរំខានប៉ះពាល់ដល់ការបញ្ចេញទឹកកាមរបស់បុរស។
-
ការប្រុងប្រយ័ត្នជាពិសេស
・ភាគច្រើនប្រើរួមជាមួយឱសថប្រឆាំងអរម៉ូនបុរសអង់ដ្រូជេន (Anti-androgen drugs) ដោយគេមិនប្រើឱសថនេះចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមទេ។
-
សកម្មភាពឱសថ
មានសកម្មភាពទប់ស្កាត់គ្រឿងទទួលអាល់ហ្វា1 (α1-blockers) ដើម្បីបន្ធូរការកន្ត្រាក់សាច់ដុំរលោងនៅតាមបង្ហួរនោម ក្រពេញប្រូស្តាត និង ប្លោកនោម ធ្វើអោយលំហូរនៃទឹកនោមឆ្លងកាត់បង្ហួរនោមមានលក្ខណៈល្អប្រសើរជាងមុន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp