Nafarelin acetate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺភ្នាសក្នុងស្បូន (Endometriosis)
- បង្រួមទំហំដុំសាច់ និង កាត់បន្ថយរោគសញ្ញានៃជំងឺមហារីកសាច់ដុំស្បូន (Uterine fibroids) មានដូចជា ធ្លាក់ឈាមរដូវច្រើន ឈឺផ្នែកខាងក្រោមនៃពោះ ឈឺចង្អេះ រោគសញ្ញាខ្វះឈាម(Anemia)។
-
កម្រិតប្រើប្រាស់
ថ្នាំបាញ់ក្នុងច្រមុះ(0.2%):
មនុស្សពេញវ័យ ប្រើដោយបាញ់1ដង1ចុច(Nafarelin 200μg)ក្នុងច្រមុះម្ខាងៗ 1ថ្ងៃ2ដង ដោយចាប់ផ្ដើមប្រើគិតចាប់ពីថ្ងៃទី1~ថ្ងៃទី2នៃការមករដូវ។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាហូរឈាមខុសប្រក្រតីពីប្រដាប់ភេទដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីបំបៅដោះកូន។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទGnRHផ្សេងទៀត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp