Nafamostat mesilate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・រោគសញ្ញាដែលបង្កដោយអង់ស៊ីមបំបែកប្រូតេអ៊ីន(Trypsin, Kallikrein, Plasmin។ល។) នៅក្នុងជំងឺដូចជា:ជំងឺរលាកលំពែងស្រួចស្រាវ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកលំពែងរើឡើងវិញលក្ខណៈរ៉ាំរ៉ៃ និង ជំងឺរលាកលំពែងស្រួចស្រាវនៅក្រោយការវះកាត់។

      ・បណ្ដុំរោគសញ្ញានៃការកើតកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation syndrome, DIC)

      ・ទប់ស្កាត់ការកកើតកំណកឈាម នៅពេលអនុវត្តប្រព័ន្ធចរន្តឈាមក្រៅរាងកាយចំពោះអ្នកដែលមានជំងឺលក្ខណៈហូរឈាមឬអ្នកដែលស្ថិតក្នុងស្ថានភាពងាយហូរឈាម (ការលាងឈាម និង Plasmapheresis)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីរោគសញ្ញាស្រួចស្រាវនៃជំងឺរលាកលំពែង:

      ជាទូទៅ ប្រើក្នុងកម្រិត1ដង10mg ដោយលាយនៅក្នុងសេរ៉ូមគ្លុយកូស5%បរិមាណ500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេលប្រមាណ2ម៉ោង។ ប្រើក្នុងកម្រិតនេះ 1ថ្ងៃ1~2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីបណ្ដុំរោគសញ្ញានៃការកើតកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation syndrome, DIC):

      ជាទូទៅ លាយឱសថក្នុងកម្រិតសម្រាប់ប្រើ1ថ្ងៃ នៅក្នុងសេរ៉ូមគ្លុយកូស5%បរិមាណ1000mL រួចបញ្ចូលតាមសរសៃវ៉ែនជាប់ឥតដាច់រយៈពេល24ម៉ោង ដោយល្បឿន 0.06~0.2mg/kg/ម៉ោង។

      ・ករណីទប់ស្កាត់ការកកើតកំណកឈាម នៅពេលអនុវត្តប្រព័ន្ធចរន្តឈាមក្រៅរាងកាយចំពោះអ្នកដែលមានជំងឺលក្ខណៈហូរឈាមឬអ្នកដែលស្ថិតក្នុងស្ថានភាពងាយហូរឈាម:

      ជាទូទៅ ប្រើនៅមុនចាប់ផ្ដើមអនុវត្តប្រព័ន្ធចរន្តឈាមក្រៅរាងកាយ ដោយលាយឱសថនេះ20mg នៅក្នុងសេរ៉ូមប្រៃ500mL ដើម្បីប្រើនៅក្នុងការលាងនិងចាក់បំពេញនៅខាងក្នុងប្រព័ន្ធវិលជុំនៃចរន្តឈាម។ ក្រោយពេលចាប់ផ្ដើមអនុវត្តប្រព័ន្ធចរន្តឈាមក្រៅរាងកាយ ត្រូវប្រើសូលុយស្យុងដែលលាយឱសថនេះនៅក្នុងសេរ៉ូមគ្លុយកូស5%ចាក់បញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់តាមរយៈខ្សែសម្រាប់ចាក់បញ្ចូលឱសថទប់ស្កាត់កំណកឈាម ក្នុងល្បឿន20~50mg/ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ឡើងកន្ទួលក្រហម រលាកសរសៃវ៉ែន ប៉ះពាល់មុខងារថ្លើម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・បន្ទាប់ពីចាប់ផ្ដើមបញ្ចូលឱសថ ត្រូវពិនិត្យមើលមួយរយៈពេលថាតើមានកើតឡើងអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ដែរឬទេ។

    • សកម្មភាពឱសថ

      ទប់ស្កាត់សកម្មភាពនៃសារធាតុTrypsin, Kallikrein, Plasmin, Thrombin ជាដើម ដើម្បីកាត់បន្ថយសកម្មភាពខុសប្រក្រតីនៃអង់ស៊ីម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp