Nadolol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ (កម្រិតស្រាល~កម្រិតមធ្យម)
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)
- ជំងឺចង្វាក់បេះដូងខុសប្រក្រតី ប្រភេទចង្វាក់បេះដូងកើនឡើង (Tachyarrhythmia)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង30~60mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលអាចកើតមានអាការៈហឺត ឬ អាការៈទងសួតកន្ត្រាក់ ឬ ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារមេតាបូលីស(Metabolic acidosis)។
・អ្នកដែលកំពុងមានរោគសញ្ញានៃជីពចរចុះខ្សោយធ្ងន់ធ្ងរឬមានបញ្ហាទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង (ជំងឺA-V blockកម្រិតIIនិងIII ជំងឺSinoatrial block ជំងឺSick sinus syndrome)។
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・អ្នកដែលមានជំងឺត្បៀតសរសៃឈាមក្នុងបេះដូងប្រភេទVariant angina។
・អ្នកជំងឺមហារីកPheochromocytomaដែលមិនទាន់ទទួលការព្យាបាល។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
・ទាក់ទងនឹងគ្រឿងទទួល β1
ជីពចរចុះខ្សោយ មុខងារបេះដូងចុះខ្សោយនិងធ្វើអោយមានអាការៈហើមរាងកាយ។
・ទាក់ទងនឹងគ្រឿងទទួល β2
អាការៈហឺត ប៉ះពាល់សរសៃឈាមនៅតាមអវៈយវៈ ប៉ះពាល់មេតាបូលីសខ្លាញ់។
・ផ្សេងៗ
គេងមិនលក់ រោគសញ្ញាក្រពះពោះវៀន កម្លាំងសាច់ដុំចុះខ្សោយ ឆាប់ហត់។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះមានសកម្មភាពកន្ត្រាក់សរសៃឈាម ដូច្នេះ គេពិបាកប្រើចំពោះជំងឺត្បៀតសរសៃឈាមបេះដូងប្រភេទឈឺនៅពេលនៅស្ងៀម(Rest angina)ឬប្រភេទមិននឹងនរ(Unstable angina)។ ម្យ៉ាងទៀត ករណីប្រើប្រាស់ឱសថនេះរយៈពេលយូរអង្វែងមក ហើយបញ្ឈប់ការប្រើប្រាស់ឱសថនេះភ្លាមៗ អាចធ្វើអោយមានគ្រោះថ្នាក់ ដូច្នេះ ត្រូវកាត់បន្ថយបរិមាណប្រើប្រាស់បន្តិចម្ដងៗដោយប្រើរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍។
・មានសកម្មភាពបញ្ចុះសម្ពាធឈាមយឺតៗ និង អាចប្រើប្រាស់ចំពោះជំងឺចាប់ពីកម្រិតស្រាលដល់កម្រិតធ្ងន់។ មានប្រសិទ្ធិភាពការពារសាច់ដុំបេះដូង និងត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្រៅប្រទេស។
・ត្រូវប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃឱសថចំពោះមេតាបូលីសខ្លាញ់ក្នុងរាងកាយ និង ចំពោះផលរំខានធ្វើអោយមុខងារបេះដូងចុះខ្សោយ ប៉ះពាល់ដល់ផ្លូវដង្ហើមឬប្រព័ន្ធចរន្តឈាម។
ករណីប្រើរួមជាមួយឱសថClonidine hydrochloride ប្រសិនបើបញ្ឈប់ការប្រើប្រាស់ឱសថClonidine hydrochlorideមុន នោះនឹងអាចកើតមានរោគសញ្ញាផ្សេងៗ ដូច្នេះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថទប់ស្កាត់គ្រឿងទទួលβជាមុន។
ម្យ៉ាងទៀត ប្រសិនបើបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទនេះភ្លាមៗ អាចធ្វើអោយកើតមានអាការៈស្ទះសរសៃឈាមបេះដូងឬស្លាប់ភ្លាមៗ ដូច្នេះ ត្រូវបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ។
・ហាមប្រើចំពោះអ្នកដែលមានជំងឺហឺត(Bronchial asthma) ឬ រោគសញ្ញានៃការកើនឡើងកម្រិតអាស៊ីតនៅក្នុងឈាមដោយសារជំងឺទឹកនោមផ្អែម(Diabetic acidosis) ឬ អាការៈជីពចរលោតយឺត ឬ ជំងឺស្ទះការបញ្ជូនសញ្ញរវាងថតលើនិងថតក្រោមនៃបេះដូង(Atrioventricular block, AV block) ឬ ជំងឺស្ទះការបញ្ជូនសញ្ញនៅក្នុងថតលើនៃបេះដូង(Sinoatrial block, SA block)។
-
សកម្មភាពឱសថ
・បន្ថយបរិមាណឈាមច្របាច់ចេញពីបេះដូង
・ទប់ស្កាត់ការបញ្ចេញសារធាតុរេនីន(Renin)
・ទប់ស្កាត់សកម្មភាពនៃសរសៃប្រសាទស៊ីមប៉ាសេទិច (Sympathetic system) តាមរយៈប្រព័ន្ធប្រសាទកណ្ដាល
・បង្កើនភាពងាយទទួលរំញោចនៃគ្រឿងទទួលសម្ពាធ(Baroreceptor) ឬ កំណត់កម្រិតទាប
・ទប់ស្កាត់សកម្មភាពភ្ញោចគ្រឿងទទួលβដែលស្ថិតនៅមុខស៊ីណាប់(Presynaptic β receptors)
・ជម្រុញការផលិតសារធាតុប្រូស្តាក្លង់ឌីន (Prostaglandin)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp