Nadifloxacin
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្បែកដែលបណ្ដាលមកពីបាក់តេរីStaphylococcus ឬ បាក់តេរីPropionibacterium acnes ដូចខាងក្រោម ៖ - ជំងឺឆ្លងមេរោគកើតនៅស្រទាប់លើនៃស្បែក - ជំងឺឆ្លងមេរោគកើតនៅស្រទាប់ជ្រៅនៃស្បែក - ជំងឺមុនខ្ទុះលើស្បែក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលាបលើស្បែក (1%): លាបលើកន្លែងមានបញ្ហាក្នុងបរិមាណសមស្រប 1ថ្ងៃ2ដង។ ចំពោះជំងឺមុនខ្ទុះលើស្បែក លាបក្រោយលាងសម្អាតផ្ទៃមុខរួច។ 
- 
                    ផលរំខានផលរំខានរួមមាន រមាស់ស្បែក ក្រហាយស្បែក ស្នាមក្រហមលើស្បែក ស្នាមប៉ោងលើស្បែក ក្ដៅមុខ រលាកស្បែក ស្ងួតស្បែក អារម្មណ៍ក្ដៅច្រាលឡើង ។ល។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពទៅលើDNA gyrase ដើម្បីទប់ស្កាត់ដំណើរការផលិតDNAរបស់បាក់តេរី។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
